ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Paulo Dybala រកបាន ២គ្រាប់ខណៈ Juventus បំបាក់ក្រុម Udinese ក្នុងលទ្ធផល ៤ទល់និង០ ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Coppa Italia ។

៤គ្រាប់របស់គ្រូបង្វឹកលោក Maurizio Sarri រកបានដោយកីឡាករអន្តរជាតិអាហ្សង់ទីននិងជាមិត្តរួមជាតិ គឺ ខ្សែប្រយុទ្ធ Gonzalo Higuain រកគ្រាប់បាល់បើកឆាកសម្រាប់ម្ចាស់ជើងឯក SereiA មុនពេល Dybalaបន្ថែម២គ្រាប់ដោយបាល់ពិន័យប៉េណាំងទី១គ្រាប់និងបច្ចេកទេស១គ្រាប់ ។

បន្ទាប់ពីនាំមុខ៣ទល់និង០ ខ្សែការពារឆ្វេងអន្តរជាតិប្រេស៊ីល Douglas Costa បានបន្ថែមមួយគ្រាប់ដោយបាល់ពិន័យម៉ែត្រដូចគ្នា ដើម្បីរកឃើញជ័យជំនះក្នុងលទ្ធផល៤ទល់និង០ ។

សម្រាប់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ វ័យ៣៤ឆ្នាំ Cristiano Ronaldo មិនមានវត្តមានបង្ហាញខ្លួន ក្រោយមានជំងឺ។ ជាមួយគ្នានេះអ្នកឈ្នះពានរង្វាន់ Coppa Italia ៥ សម័យកាល AC Milan បានយកឈ្នះ SPAL ៣-០ ដើម្បីកក់កន្លែងរបស់ពួកគេនៅវគ្គ ៨ ក្រុមចុងក្រោយដូចគ្នាផងដែរ។

ប្រភព៖ BBC