គ្រូបង្វឹក Juventus លោក Maurizio Sarri បាននិយាយថាវាពិតជាគួរឱ្យរំខានណាស់ ដែលមាននរណាម្នាក់បានឈ្នះពានបាល់មាស (Ballons d’Or) ច្រើនជាងកូនក្រុមរបស់លោកគឺតារាឆ្នើម Cristiano Ronaldo។

យ៉ាងណាមិញប្រធានក្រុម Barcelona កីឡាករ Lionel Messi បានឈានមុខគូប្រជែងចាស់វស្សា Cristiano Ronaldo សម្រាប់ការឈ្នះពានរង្វាន់ប្រកបដោយកិត្តិយសជាលើកទី ៦ របស់ខ្លួនកាលពីខែធ្នូឆ្នាំមុននេះ។

ទោះបីជា Ronaldo បានជួយ Juve ឱ្យឈ្នះពានរង្វាន់ Serie A ជាលើកទី ៨ និង ជម្រើស ជាតិ ព័រទុយហ្កាល់បានឈ្នះពានរង្វាន់ Nations League ក៏រូបគេនៅតែមិនអាចប្រជែងឈ្នះ កំពូលខ្សែ ប្រយុទ្ធអន្តរជាតិអាហ្សង់ទីនMessi លើកពានជាលើកទី៦ក្នុងឆ្នាំ២០១៩នេះបានឡើយ។

ផ្ទុយទៅវិញលោក Sarri ទើបតែដឹកនាំក្រុម ឈ្នះការប្រកួត Coppa Italia ៤-០ កាលពីថ្ងៃពុធ Ballon d’Or បានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួតថា: ខ្ញុំចង់ជួយ Cristiano ឈ្នះពានរង្វាន់ Ballon d’Or ទី ៦ ។

ខ្ញុំគិតពីគាត់ហើយខ្ញុំគិតថាការជួយគាត់គឺជាគោលដៅរបស់ខ្ញុំនិងគោលដៅរបស់ក្រុម។ វាជារឿងមួយដែលត្រឹមត្រូវបំផុត ហើយDybala គឺជាបេក្ខភាពម្នាក់ទៀតដែលខ្ញុំជឿថានិងមានឪកាស ផងដែរ។