ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានប្រាប់ទៅសារព័ត៌មាន DAZN នាពេលថ្មីៗនេះថា ការប្រកួតជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Christian Ronaldo នឹងមានជារៀងរហូត។
Messi បាននិយាយថា ៖ ” ការប្រកួតប្រជែងនឹង Ronaldo នឹងមានរហូតដោយសារតែការប្រកួតប្រជែងនេះបានកន្លងផុតជាច្រើនឆ្នាំមកហើយ ហើយការប្រកួតប្រជែងដល់កម្រិតនេះមិនភាពងាយស្រួលទេព្រោះនេះគឺការទាមទារក្លឹបរបស់ពួកយើង ” ។
ខ្សែប្រយុទ្ធ Messi បានបន្តថា៖ ការប្រកួតប្រជែងនេះនឹងមានការចងចាំជារៀងរហូត។ ការប្រកួតប្រជែងខាងបាល់ទាត់របស់យើងទាំងពីរនៅតែមាន តែខាងទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងក៏នៅតែមានភាពល្អធម្មតា។ ខ្ញុំគិតថា អ្នកគាំទ្ររបស់ Barcelona និង Real Madrid ព្រមទាំងអ្នកដែលចូលចិត្តបាល់ទាត់ប្រាកដជាចាំតាមដានរឿងនេះ ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Messi និង ខ្សែប្រយុទ្ធ Ronaldo ជាគូរប្រកួតប្រជែងគ្នាយូរណាស់មកហើយគឺចាប់តាំងពី Ronaldo នៅលេងក្លឹប Real Madrid តាំងពីដំបូងមកម្ល៉េះ។