គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​នៅ​វគ្គ​ទី២ របស់​កីឡាករ​អេ​ស្ប៉ា​ញ ​Juan Mata បាន​ធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ឈាន​ដល់​ការប្រកួត FA Cup ជុំ​ទី​៤ ក្រោយ​យកឈ្នះ Wolverhampton ១–០ បន្ទាប់ពី​ស្មើ​ជើង​ទី១ នៅ​ទឹកដី Wolves​។

​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​បំបាក់​អ្នកចាំទី John Ruddy ដើម្បី​រក​គ្រាប់​បាល់​ជ័យជំនះ​តែ​មួយ​គ្រាប់​នេះ ក្រោយពី​ការ​បញ្ជូន​យ៉ាង​ល្អ​ពី Anthony Martial​។​ ​

ក្រុម​បិសាច​ក្រហម Manchester United នឹង​ធ្វើ​ដំណើរ​​ទៅ Watford ឬ Tranmere​ ដែល​ការប្រកួត​ជុំ​ទី​៣ នៅ Prenton Park ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ​លទ្ធផល​មួយ​ប្រកួត​ទៀត​យប់មិញដែល​លេង​ជើង​ទី២ ដែរ​នោះ Cardiff យកឈ្នះ ៤–៣ នៅ​ទឹកដី Carlisle៕