អតីតខ្សែប្រយុទ្ធ Chelsea, Newcastle កីឡាករ Demba Ba យល់ឃើញថាមិត្តរួមជាតិសេណេហ្គាល់ និងជាខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Sadio Mane សក្តិសមនឹងទទួលបាន ពានរង្វាន់ដ៏មានកិត្យានុភាពបាល់មាស( Ballon D’or )សម្រាប់ឆ្នំា២០១៩ នេះ។

Demba Ba បាននិយាយថាការបោះឆ្នោតឆ្នាំ ២០១៩ នេះជារឿងអយុត្តិធម៌ដែល Lionel Messi របស់ក្រុម Barcelona បានឈ្នះពានផ្ទាល់ខ្លួននេះជាលើកទី៦ ក្នុងអាជីពនោះ។ ផ្ទូយទៅវិញ Mane បានបង្ហាញពីសមត្ថភាពជួយក្រុមហង្សក្រហម Liverpool ទទួលបានជោគជ័យក្នុងយុទ្ធនាការ ២០១៨-១៩ គឺការឈ្នះពាន Champion League និងស្បែកជើងមាសក្នុងនាមកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតនៅ Premier League បែរជាមិនទទួលបានជោគជ័យ។

Ba អតីតខ្សែប្រយុទ្ធឆ្នើមក្នុងលីគកំពូលអង់គ្លេសរូបនេះបានប្រាប់ The Independent of ថា: យើងនិយាយច្រើនអំពីស្ថិតិនាពេលកន្លងមក។ ខ្ញុំជឿជាក់ថា Mane ត្រូវបានគេមើលរំលងបើទោះបីជាស្ថិតិរបស់គាត់ ជាមួយ Messi ដែលជាកីឡាករត្រូវបានគេផ្តល់តម្លៃលើកិត្តិយស និងប្រជាប្រិយភាពជាជាងការឆ្លុះបញ្ចាំងពីសមត្ថភាពនោះ។

ប្រភព៖ Goal