ក្រុមការពារតំណែងជើងឯក Bayern Munich បានឈានឡើងមកដល់លេខរៀងទី២ បន្ទាប់ពីបានផ្តួល Hertha Berlin ដើម្បីបង្កើនគម្លាត ៤ពិន្ទុពី RB Leizig​​ សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga កាលពីថ្ងៃអាទិត្យទី១៩ មករា ២០២០។

ការស៊ុតបាន៤គ្រាប់របស់ក្រុមការពារតំណែងជើងឯកដែលជាក្រុមភ្ញៀវ Bayern Munich នៅក្នុងការប្រកួតតង់ទី២ ដើម្បីយកឈ្នះលើក្រុម Hertha Berlin ក្នុងលទ្ធផល​៤ទល់០ រកបានដោយកីឡាករ Muller, Lewandowski, Thiago Alcantara និង Ivan Perisic។

លទ្ធផលជ័យជំនះសប្តាហ៏ទី១៨នេះបានជួយ Bayern Munich មានគម្លាត៤ ពិន្ទុប៉ុណ្ណោះពីក្រុមកំពុងនាំមុខកំពូលតារាងគឺ RB Leipzig​ ដែលបានផ្តួល Union Berlin ក្នុងលទ្ធផល ៣ ទល់និង១ កាលពីថ្ងៃសៅរ៏ផងដែរ៕

ប្រភព៖ BBC