បន្ទាប់ពីបានប៉ះទង្គិចជាមួយអ្នកចាំទី David de Gea កីឡាករ Virgil van Dijk ជឿជាក់ថា វីដេអូជំនួយអាជ្ញាកណ្តាលរឺហៅកាត់ថា VAR បានកាត់សេចក្តី មិនត្រឹមត្រូវទេដែលមិនទទួលស្គាល់គ្រាប់បាល់បញ្ចូលទីរបស់មិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Roberto Firmino។

ខ្សែការពារអន្តរជាតិហូឡង់ Van Dijk បានព្យាយាមហក់តែតបាល់ជាមួយអ្នកចាំទីសញ្ជាតិអេស្បាញ De Gea ក្នុងការប្រកួតនៅតង់ទីមួយហើយបាល់បានទៅដល់ជើង កីឡាករអន្តរជាតិប្រេស៊ីល Firmino មានឪកាសស៊ុតបញ្ចូលទីពីចំងាយបានសម្រេចតែត្រូវអាជ្ញាកណ្តាលលុបចោលបន្ទាប់ពីការត្រួតពិនិត្យលើប្រព័ន្ធ VAR ។ ទីបំផុត Liverpool នៅតែអាចផ្តួល Man.Utd ក្នុងលទ្ធផល ២-០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៏ Sky Sports អតីតខ្សែការពារក្រុមSouthmapton បានបញ្ជាក់បន្ថែមថាៈ VAR ពិតជាកាត់សេចក្តីខុស ខ្ញុំមិនបានលោតដោយដៃរបស់ខ្ញុំទេហើយវាពិបាកក្នុងការនិយាយប៉ុន្តែប្រសិនVARជាអ្នកសម្រេចដូច្នេះអ្នកត្រូវតែទទួលយកវា។យ៉ាង ណាមិញយើងមានឪកាសច្រើនដើម្បីរកគ្រាប់បាល់ជ័យជំនះដ៏សំខាន់នេះ។

ប្រភព៖​ Futaa