Kylian Mbappe បានបើកចំហរពីវីរបុរស(Idol)នៅពេលរូបគេស្ថិតនៅក្នុងវ័យកុមារភាពថា អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane ជានិមិត្តរូបធំបំផុត ដែលជម្រុញអោយរូបគេក្លាយ ជាកីឡាកររីកចម្រើនមករហូតដល់សព្វ ថ្ងៃនេះ។

កីឡាករអន្តរជាតិបារាំងMbappe វ័យ ២១ របស់ក្រុមជើងឯកលីកកំពូលបារាំងPSGឆ្នាំរូបនេះបានក្លាយជាកីឡា ករល្បីល្បាញបំផុតនៅក្នុងពិភពបាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សមាជិកជ័យលាភីWorld Cup ២០១៨របស់ក្រុមមាន់គកបារាំង ក៏បានជួយក្លឹបបាល់ទាត់អាជីពMonaco និងPSGឈ្នះ ពានរង្វាន់ក្នុងស្រុកជាច្រើនកន្លងមកផងដែរ ។

កីឡាករដែលមានដើមកំណើតនៅ ឆ្នាំ ១៩៩៨ និងធំដឹងក្តីនៅទីក្រុង Bondyជា តំបន់ជាយក្រុងParis និងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន បានធំដឹងក្តី និង មានចំណូលចិត្តលេងបាល់ទាត់ស្របពេលវីរបុរសក្រុមជម្រើសជាតិបារាំងលោកZinidine Zidane បានក្លាយជាកីឡាករកំពូលដែលបានជួយបារាំងលើកពានWorld Cup ជាលើកទី១។

Mbappe រកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២២ ប្រកួត ឲ្យ PSG នៅរដូវកាលនេះហើយកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការការពារពានរង្វាន់ Ligue ១ លើកទី ៤ របស់ខ្លួន។បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅរាជធានីប្រទេសបារាំងមាន ៨ ពិន្ទុដាច់ពីក្រុមលេខ ២ Marseille ហើយបច្ចុប្បន្នមិនស្គាល់ចាញ់សោះគ្រប់ក្របខណ្ឌប្រកួត ១៥ដងចុងក្រោយនេះ ។

ប្រភព៖ Goal