ជ័យជំនះរបស់ក្រុមការពារតំណែងជើងឯក Manchester City លើក្រុមម្ចាស់ផ្ទះ Sheffield United នៅកីឡាដ្ឋាន Bramall Lane បានបង្កើតកំនត់ត្រាថ្មីមួយទៀត សម្រាប់ខ្សែបម្រើឆ្នើម Kevin De Bruyne បញ្ជូនបាល់ពីស្លាបស្តាំអោយមិត្តរួមក្រុម Sergio Aguero ស៊ុតបញ្ចូលទីបានជ័យជំនះនិងជាការ Assist លើកទី១៥ នៅរដូវកាលនេះ។

កីឡាករអន្តរជាតិបែលហ្សិក De Bruyne រូបនេះបានបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារយប់មិញនេះ ខណៈអតីតកីឡាករ Chelsea បានក្លាយជាកីឡាករដំបូងគេដែលធ្វើបាន Assist មិនតិចជាង ១៥ដង ដោយធ្វើបានរយៈពេលបីរដូវកាលក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។

មានន័យថារដូវកាល ២០១៦-១៧ រូបគេធ្វើបាន(Assist ១៨ដង) និង ២០១៧-១៨(១៦ដង)។ កីឡាករវ័យ ២៨ឆ្នាំរូបនេះក៏រកបានគ្រាប់បាល់ ៧គ្រាប់ហើយគិតត្រឹមសប្តាហ៏ទី២៤ នេះ ខណៈរដូវកាលមុនៗរូបគេរកបាន ៨គ្រាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយផងដែរ។

ប្រភព៖ Foxstarasia