តារាឆ្នើមប្រចាំក្រុមកីឡាករ Cristiano Ronaldo រក​បាន​គ្រាប់​ទី​១៣ នៅ​១០​ប្រកួត​ចុងក្រោយជួយសេះបង្កង់ Juventus យក​ឈ្នះលើក្រុម Roma ៣ទល់នឹង១ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia។

ខ្សែប្រយុទ្ធឆ្នើម Ronaldo ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​សេះបង្កង់ Juventus មុន​ពេលកីឡាករ Bentancur និងមិត្តរួមក្រុម Bonucci ជា​អ្នក​រក​គ្រាប់​​បន្ត​បន្ទាប់។ Buffon របស់ Juventus បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ជា​កាដូ​ជូន Roma។ Juventus នឹង​ត្រូវ​ប៉ះ AC Milan ឬ Torino ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

បើគិត​ត្រឹម​ឆ្នាំ​២០២០ថ្មីៗ​នេះ Ronaldo រក​បាន​៧​គ្រាប់​ហើយ ហើយ​នេះ​ក៏​ជា​ការ​រក​បាន​គ្រាប់​ដំបូង​ក្នុង​ពាន Coppa Italia ផង​ដែរ។ មាន​ន័យ​ថា​ ពេល​នេះ​អតីត​កីឡាករ​របស់ Real Mdrid រូប​នេះ​អាច​រក​បាន​គ្រាប់​នៅ​១៥​កម្មវិធី​ផ្សេង​គ្នា​ជាមួយ​ក្លឹប​ក្នុង​អាជីព​របស់​គេ៕