Inter Milan បានចុះហត្ថលេខាខ្ចីជើងលើខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡា Victor Moses សម្រាប់​រយៈ​ពេល​នៅសល់នៃរដូវកាលនេះជាមួយ នឹងជម្រើសទិញជាអចិន្រ្តៃយ៍។

មានន័យថា​អតីត​កីឡាករក្រុម​ជម្រើសជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំ​រូបនេះ នឹងរួមការងារជាមួយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ម្តងទៀត។ Mose ចាប់ផ្តើមអាជីពដំបូងជាមួយ Crystal Palace និង Wigan មុនពេលចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០១២ ។

កំលុងពេលប្រកបអាជីពនៅ Stamford Bridge គាត់បានឈ្នះពាន Europa League, Premier League និង FA Cup និង ធ្លាប់បានត្រូវក្លឹប Liverpool, Stoke និង West Ham ខ្ចីជើង ខណៈ Fenerbahce ជាក្លឹបចុងក្រោយគេដែលបានខ្ចីជើង Mose ស្របពេលរូបគេមិនបានបានលេងឱ្យ Chelsea តាំងពីខែតុលាឆ្នាំ ២០១៨មកម្លេះ។

Inter Milan បានទិញចូលកីឡាករមកពីលីកកំពូលអង់គ្លេស៣រូបរួចមកហើយរួមមាន Romelu Lukaku និង Alexis Sanchez និង Ashley Young ពី Manchester United កាលពីដើមខែនេះលើកិច្ចព្រមព្រៀង ៦ ខែនិង​កំពុងមាន​ទំនាក់​ទំនងជាមួយខ្សែបម្រើ Christian Eriksen របស់ Tottenhamផងដែរ​ ៕

សូមរីការាយទស្សនាវីដេអូខាងក្រោម:

ប្រភព:BBC