លោក Quique Setien បានរងបរាជ័យលើកដំបូងក្នុងនាមជាអ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona ខណៈ ក្រុមម្ចាស់ផ្ទះ Valencia បានយកឈ្នះក្រុមការពារតំណែងជើងឯក La Liga ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៧ ។

ខ្សែប្រយុទ្ធ Valencia កីឡាករ Maxi Gomez មានឪកាសរកគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនៅតង់ទី ១ តែត្រូវបានកីឡាករ Ter Stegen ជួយសង្គ្រោះបាល់បាន។ទីបំផុតក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខ១ទល់និង០ ខណៈដែលកីឡាករ Maxi Gomez ស៊ុត​បាល់ប៉ះនិង Jordi Alba ធ្វើអោយបាល់ចូលទីខ្លួនឯងស្របពេលអ្នកចាំទី Marc-Andre ter Stegen បានត្រឹមតែឈរមើល។

Valencia មានឪកាសបន្ថែមគ្រាប់បាល់ទី២បន្តទៀត នៅនាទីទី៧៧ ដោយការស៊ុតរបស់កីឡាករGomezដដែល។បញ្ចប់ការប្រកួត Valencia យកឈ្នះ Barcelona ក្នុងលទ្ធផល ២ទល់និ០ សម្រាប់ការប្រកួត La Liga Santander សប្តាហ៏ទី២១នេះ។

យ៉ាងណាមិញគ្រូបង្វឹកលោក Setien ក៏បានដឹកនាំក្លឹបទទួលជ័យជំនះលើ Granada នៅ La Liga និងក្រុម UD Ibiza នៅ Copa del Rey ឆ្លងទៅវគ្គ១៦ក្រុមបន្តទៀត ។

សម្រាប់គូប្រជែងនិងមានចំណាត់ថ្នាក់លេខ២ គឺអធិរាជស Real Madrid អាចវ៉ាដាច់ ៣ ពិន្ទុលើក្រុម Barcelona ឈរលើកំពូលតារាង La Liga ប្រសិនពួកគេយកឈ្នះម្ចាស់ផ្ទះ Real Valladolid នៅថ្ងៃអាទិត្យនេះបាន៕

ប្រភព:BBC