ប្រសិនគ្មានការប្រែប្រួលទេ Inter Milan សង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខានាំយក Christian Eriksen ពីក្រុម Tottenham នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយនេះ។

អនាគតរបស់ខ្សែបំរើអន្តរជាតិដាណឺម៉ាករូបនេះបាន​ជួបភាពមិនប្រាកដប្រជាចាប់តាំងពីចុ​ងរដូវកាលមុននៅពេល​ដែល​ខ្លួនធ្លាប់ប្រាប់ថា:ត្រៀមរួចជាស្រេចដើម្បីស្វែងរកការប្រកួតប្រជែងថ្មីមួយនៅក្រៅពីក្របខ័ណ្ឌ Premier League។

ផ្ទុយទៅវិញបន្ទាប់ពីក្តីសង្ឃឹមផ្លាស់ទៅលីកកំពូលអេស្ប៉ាញមិនបានសំរេចជាស្ថាពរកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាល ២០១៩-២០២០ ​ជាមួយ Spurs ខណៈអតីតកីឡាករក្រុម Ajax រូបនេះ បន្តកិច្ចសន្យារបស់គេ និងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះ Tottenham ដាច់ខាតត្រូវតែលក់រូបគេ ប្រសិនមិនចង់បាត់បង់កីឡាករឆ្នើមរូបនេះដោយគ្មានតម្លៃខ្លួន (Free Transfer) នោះ។

មិនមានឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតជុំទី ៤ នៃពានរង្វាន់ FA Cup របស់ Tottenham ជាមួយក្រុម Southampton កាលពីថ្ងៃសៅរ៍ ទេ ហើយ​ Eriksen អាចនឹងក្លាយជាកីឡាករទី ៣ ដែលបានចុះកុងត្រា អំឡុងពេល ទីផ្សារ ដោះ ដូរកីឡាករខែមករាបន្ទាប់ពី Ashley Young និង Victor Moses ផ្លាស់ទៅក្នុងលក្ខខណ្ឌខ្ចីជើង៕