បរទេស៖ Christian Eriksen ត្រូវ​បាន​ប្រកាស​ថា ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​របស់​លោក Erik ten Hag ក្រោយពី​ក្លិប Manchester United បាន​ប្រកាស​ពី​ការ​ចូល​រួម​របស់​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ ដោយ​គ្មាន​តម្លៃខ្លួន ខណៈ​ដែល​រូប​គេ​បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​។ Eriksen វ័យ​៣០​ឆ្នាំ ដែល​ចូល​រួម​បន្ទាប់​ពី Tyrell Malacia នោះ បាន​និយាយ​ថា៖ «Manchester United ជា​ក្លិប​ដ៏ពិសេស​មួយ ហើយ​ខ្ញុំ​ពិ​ត​ជា​អន្ទះ​សារ​​​​ចង់​​ចាប់​ផ្តើមណាស់​​។

ខ្ញុំ​​ទទួល​បាន​សិទ្ធិពិសេស​ក្នុងការ​លេង​នៅ Old Trafford ជាច្រើន​លើក ប៉ុន្តែ ​ការ​​លេងលើ​ទីលាន​​ជា​មួយនឹង​ការ​ពាក់​អាវ​ក្រហមរបស់ Man United នឹងផ្តល់​នូវ​អារម្មណ៍​រំភើប​ដ៏អស្ចារ្យ​​»​។ កីឡាករ​រូបនេះ បាន​បនថែម​ទៀត​ថា៖ «ខ្ញុំ​បានមើល​ឃើញ​ការ​ងារ​របស់​លោក Erik នៅ​ក្លិប Ajax និង​ដឹង​ពីព័ត៌មាន​លម្អិត​ និង​ការ​​រៀប​ចំ​ដែល​រូប​លក និង​បុគ្គលិក​របស់​លោក បាន​អនុ​វត្តន៍​ជា​​រៀង​រាល់ថ្ងៃ​​។ វាច្បាស់​ណស់​ថា គាត់​ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​។ ក្រោយពី​​បាន​ពិភាក្សា​ជា​មួយនឹង​គាត់ និង​​រៀន​បន្ថែម​ទៀត​ពី​ទស្សន​របស់​គាត់ ខ្ញុំ​កាន់​តែ​មាន​ការ​រំភើប​ចំពោះ​អនា​គត​»​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian