បរទេស៖ អ្នកឯកទេសលើការផ្ទេរកីឡាករលោក Fabrizio Romano បានលើកឡើងថាកីឡាករដែលជាគោលដៅរបស់ក្រុមបិសាចក្រហម Man. United គឺ​ Christian Eriksen និងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ក្នុងពេលឆាប់ៗនេះជាមួយក្រុមជើងឯកអង់គ្លេស២០សម័យ។

Brentford willing to rip up wage structure to keep Christian Eriksen at club

អ្នកកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Romano បានសរសេរនៅលើគេហទំព័រ Twitter ផ្លូវការរបស់គាត់យ៉ាងដូច្នេះ ថា: កីឡាករអន្តរជាតិដាណឺម៉ាកដែល​បានទទួលការចាប់អារម្មណ៍ពីក្លឹបជាច្រើនស្របពេលក្លឹប Brentford បានត្រៀមផ្តល់ជូនទឹកប្រាក់លើកទឹកចិត្តជាមួយលក្ខណ្ឌផ្ទាល់ខ្លួនដល់ខ្សែបម្រើ​កណ្តាល​រូបនេះជា​ថ្នូរនិងការបន្តលេងនៅក្លឹបនាក្របខណ្ឌPremier League បន្តទៀត។

Manchester United joins the race to sign Christian Eriksen on a free  transfer » FirstSportz

គួរបញ្ជាក់ថាអតីតកីឡាករ Tottenham រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងសម្តែងក្តីអាណិតសម្រាប់មជ្ឈដ្ឋានបាល់ទាត់នៅជុំវិញពិភពលោកនៅពេល​ដែល​គាត់បានដួលសន្លប់ក្នុងការប្រកួតបើកឆាក តង់ទី១នៃព្រឹត្តិការណ៏ Euro ២០២០ ពេលម្ចាស់ផ្ទះដាណឺម៉ាកទទួលភ្ញៀវ ហ្វាំងឡង់។ Eriksen មាន​បញ្ហាគាំងបេះដូង និងត្រូវបានក្រុមគ្រូពេទ្យចំណាយពេលជាច្រើននាទីជួយសង្គ្រោះ នៅលើទីលាន ហើយបានក្លាយជាព្រឹត្តិការណ៏គួរអោយចង់ចាំ ក្នុង​ប្រវត្តិ​សាស្ត្របាល់ទាត់៕

 

ប្រភពព័ត៍មាន៖ Sportskeeda