ក្នុងនាមកីឡាករបម្រុង Erling Braut Haaland បានបន្តទម្រង់លេងគួរអោយចាប់អារម្មណ៍បន្តទៀតក្រោយពីររកបានគ្រាប់បាល់ ២គ្រាប់ បន្ថែមទៀតអោយ Borussia Dortmund និងបង្កើតកំនត់ត្រាក្នុងនាមជាកីឡាករទី ១ ដែលរកបាន ៥ គ្រាប់ក្នុងការប្រកួត Bundesliga ២ ដងនិងជាលើកដំបូងនៅលីកកំពូលប្រទេសអាល្លឺម៉ង់។

Haaland អតីតកីឡាករវ័យក្មេងសញ្ជាតិន័រវេសរូបនេះបន្តរកបានគ្រាប់បាល់២គ្រាប់អោយ Dormund នៅនាទីទី៧៧ និង ៨៧ខណៈក្រុមបានផ្តួល Koln ក្នុងលទ្ធផល ៥ទល់និង១ ។ សប្តាហ៏មុន អតីតកីឡាករក្រុម Salzburg រូបនេះបានស៊ុតបាល់បញ្ចូលទី៣ គ្រាប់ផងដែរពេលប្រកួតជាមួយ Augsburg។

ហាឡែនមានអាយុត្រឹមតែ ១៩ ឆ្នាំបានស៊ុតបាល់បញ្ចូលទី ២៨ គ្រាប់ក្នុង ២២ ប្រកួតសម្រាប់រដូវកាលដំបូងនៅ Red Bull Salzburg និង៣៣គ្រាប់សម្រាប់ក្លឹបទាំងពីរ( ៨ គ្រាប់នៅ Champions League សម្រាប់ Salzburg ) មុនពេល Dormund ចំណាយប្រាក់ទិញរូបគេ១៧ លានផោនផ្តាច់កុងត្រានៅខែនេះ៕

ប្រភព:BBC