ប្រភពពីគេហទំព័រSportsman បានដកស្រង់កីឡាករឆ្នើមទាំង១២រូបដែលបានសម្រេចក្តី សុបិន្តរបស់ខ្លួន ប្រកបអាជីព បាល់ទាត់ជាមួយកំពូលខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo និង Lionel Messi ។ខាងក្រោម នេះជា កីឡាករ១២រូបដែលមានភព្វវាសនាបានលេងជាមួយកីឡាករទំាងពីររូបខាងលើៈ

១.Fernando Gago
ខ្សែការពារកណ្តាលរូបនេះធ្លាប់លេងជាមួយ Cristiano Ronaldo រយៈពេល ៣ ឆ្នាំនៅ Real Madrid ក៏ដូចជា Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។

២.Gabriel Heinze

ខ្សែការពារជំនាញជើងឆ្វេងរូបនេះធ្លាប់ជាមិត្តរួមក្រុម Ronaldo ៣ ឆ្នាំនៅក្លឹបបិសាចក្រហម Manchester United និងមិត្តរួម Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។

៣.Gerard Pique

ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអេស្បាញធ្លាប់ចំណាយពេលវេលាដំបូងនៃអាជីព ជាមួយ Cristiano Ronaldo នៅ Old Trafford ពេល Ronaldo ឈ្នះពានបាល់មាស Ballon d’Or ព្រមទាំងបានរួមក្លឹបជាមួយ Messi និងរីករាយជាមួយមិត្តរួម ក្រុមថ្មីដែលទើបតែឈ្នះពានបាល់មាសជាលើកទី៦ផងដែរ។

៤.Andrea Gomez

Gomes ធ្លាប់ធ្វើជាប្រធានក្រុម Ronaldo សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ហើយបានចំណាយពេល ២ ឆ្នាំរួម ការងារជាមួយ Messi នៅឯក្លិប Barcelona មុនពេលផ្ទេរទៅ Everton ។

៥.Angel Di Maria

កំលុងពេលលេងអោយ Real Madrid Di maria បានឈ្នះ Champions League នៅឆ្នាំ ២០១៤ជាមួយ Cristiano Ronaldo ។ Di Maria ក៏មានកំនត់ត្រាបង្ហាញខ្លួនអោយជម្រើសជាតិអាហ្សង់ទីនជិត១០០ប្រកួតផងដែរជាមួយ Messi និងបានជួយជម្រើសជាតិបញ្ចប់ចំណាត់ថ្នាក់លេខ២ពានរង្វាន់ World Cup ២០១៤ផងដែរ ។

៦.Carlos Tevez

Tevez ធ្លាប់ជោគជ័យជាមួយ Cristiano Ronaldo ដោយលើកពាន Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Copa America ពីរដងសម្រាប់អាហ្សង់ទីនលេងជាមួយ Messi។

៧.Paulo Dybala

Dybala បានចំណាយពេល ៤ ឆ្នាំមកហើយក្នុងក្រុមជម្រើសជាតិជាមួយ Messi និង កំពូងរួមក្លឹបជាមួយRonaldo នៅឯក្លឹប Juventus បានជិត២រដូវកាលមកហើយ។

៨.Gonzalo Higuain

គាត់ជាសមាជិកជួយអាហ្សង់ទីនឈានដល់វគ្គផ្តាច់ព័្រត្រ២០១៤ ជាមួយMessi និងធ្លាប់លេងជាមួយRonaldo នៅក្រុម Real Madrid និង បច្ចុប្បន្នជាមួយក្រុមJuventusផងដែរ។

៩.Henrik Larsson

Larsson បានឈ្នះពាន Champions League ជាមួយ Messi តាំងពីឆ្នាំ ២០០៦ និងបន្ទាប់មកបានលេងជាមួយ Cristiano Ronaldo នៅក្របខណ្ឌ Premier League ក្នុងលក្ខណ្ឌ ខ្ចីជើង១៣ ប្រកួត នៅ Manchester United មួយឆ្នាំ ក្រោយចាកចេញពីកីឡាដ្ឋានCamp Nou។

១០.Nelson Semedo

ខ្សែការពារអន្តរជាតិព័រទុយហ្គាល់រូបនេះបានឈ្នះពានលីហ្គកំពូល អេស្ប៉ាញឡាLa Ligaជាមួយ Messi និងលើកពានរង្វាន់ UEFA Nations League ជាមួយរ៉ូណាល់ដូនៅរដូវក្តៅនេះ។

១១. Ezequiel Garay

ខ្សែការពារសញ្ជាតិអាហ្សង់ទីនរូបនេះធ្លាប់រួមក្រុមជាមួយRonaldo ២រដូវកាល និងបានបង្ហាញខ្លួនអាហ្សង់ទីនលើកដំបូង នៅឆ្នាំ ២០០៧ មុនពេលទៅលេងវគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយ Messi ៧ ឆ្នាំក្រោយ។

១២.Deco

ខ្សែបម្រើឆ្នើមរូបនេះធ្លាប់រួមក្រុមជាមួយ Messi នៅឯក្លឹប Barcelona និងលេងអោយក្រុមជម្រើសជាតិព័រទុយហ្កាល់ជាមួយរ៉ូណាល់ដូ។

ប្រភព៖​ Sportbible