ក្រុម Tottenham Hotspur ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho កំពុងបើកការចរចារ ផ្ទេរយកខ្សែប្រយុទ្ធ Olivier Giroud មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃសុក្រខាងមុខនេះហើយ។

ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្រុម Spurs ត្រៀមផ្តល់កិច្ចសន្យាដល់ខ្សែប្រយុទ្ធបារាំងរូបនេះរយៈពេល ១ឆ្នាំកន្លះ ជាមួយទំនុកចិត្តថាពួកគេអាចនាំយក Giroud មកកាន់ទឹកដី London Stadium។

Tottenham កំពុងត្រូវការខ្សែប្រយុទ្ធម្នាក់មកបំពេញចន្លោះប្រហោងជួរមុខ បន្ទាប់ពីប្រធានក្រុម Harry Kane និងត្រូវអវត្តមានរយៈពេលយូរ រហូតដល់ខែមេសា ខណៈដែល Giroud ចង់ស្វែងរកការប្រកួតប្រជែងជាមួយក្លឹបថ្មី ទោះបីជា Chelsea ហាក់មិនចង់លក់កីឡារូបនេះទៅកាន់ក្លឹបប្រជែងលីក ដែលមានមូលដ្ឋានរួមទីក្រុងនោះទេ។

ប៉ុន្តែមូលហេតុ Giroud តែមួយគត់គឺដើម្បីបង្កើនឱកាសចូលលេងបានច្រើន ដើម្បីជាប់ជម្រើសជាតិបារាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៏ Euro ឆ្នាំ២០២០។

ជ័យលាភី World Cup ២០១៨ ធ្លាប់មានការចាប់អារម្មណ៏ពីសំណាក់ក្លឹប Inter Milan ក៏ប៉ុន្តែក្រុមប្រឹក្សាភិបាលក្លឹបយក្សអ៊ីតាលី ជឿជាក់ថាពួកគេបច្ចុប្បន្នកំពុងមានធនធានគ្រប់គ្រាន់ ក្រោយពីនាំយកកីឡាករមកពីក្របខណ្ឌ Premier League ៣រូបគឺ Ashley Young, Victor Moses និង Christian Eriksen មកកាន់ទឹកដី San Siro រួចមក។

ប្រភព៖ Futaa