បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Olivier Giroud របស់​ក្លិប Chelsea បាន​បំពេញការ​ផ្ទេរ​របស់គេទៅ​កាន់ក្លិប AC Milan ហើយ​​។

នេះ​បើងយោ​ង​ទៅ​តាមការ​ប្រកាស​របស់ក្លិប​អ៊ីតាលីមួយនេះ កាលពីថ្ងៃ​សៅរ៍​។ សមា​ជិកឈ្នះ​ពាន World Cup វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព កាលពីថ្ងៃ​សុក្រ នៅមុន​ពេល​ចុះហត្ថលេខា​ជាមួយនឹងក្រុម​ម្ចាស់​ជើង​ឯក​​រង​នៃក្រប​ខ័ណ្ឌ Serie A មួយនេះ ដែល​បាន​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League វិញ​នា​រដូវ​កាល​ក្រោយ​នេះ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល​៧​ឆ្នាំ​។ ក្លិប​បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិតទៅ​លើ​រយៈពេល​​ក្នុងកិច្ច​សន្យា ដែល​បណ្តាញ​សារ​ព័ត៌​មាន​អ៊ីតាលី បាន​ចេញផ្សាយ​ថា មាន​រយៈ​ពេល​២​ឆ្នាំ ថា៖ «ក្លិប AC Milan ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​ប្រកាស​ពីការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Olivier Jonathan Giroud ជា​អចិន្ត្រៃយ៍ពីក្លិប Chelsea​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូបនេះ នឹង​ពាក់​អាវ​លេខ​៩​»​។

ក្លិប Chelsea បាន​បន្ត​កិច្ច​សន្យា​របស់ Giroud កាល​ពី​ខែមុន រយៈពេល​១​ឆ្នាំ​ទៀត​រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២២ ប៉ុន្តែ​រូប​គេ​ចង់ចាក​ចេញពីកីឡដ្ឋាន Stamford Bridge ក្រោយពី​ធ្លាក់​ចេញពីការ​អារម្មណ៍​ ដោយ​រូប​គេ​បានប​ង្ហាញខ្លួនក្នុង​ជម្រើស​ដំបូង​នៃ​ក្រប​ខ័ណ្ឌ Premier League ត្រឹម​តែ​៨​​លើក​គត់​។ Giroud បាន​សរសេរ​នៅលើ​ Twitter ថា៖​ «ជូន​ចំពោះក្លិប​តោ​ខៀវ មិត្ត​រួម និងគ្រូបង្វឹក​ទាំង​អស់ ក៏ដូច​ជា​ក្លិប​ទាំងមូល សូម​ថ្លែង​អំណរគុណ​ធំ​ៗ​ដល់​អ្នក​ចំពោះ​ពេល​វេលា​ដ៏ពិសេស​នេះ ដោយខ្ញុំ​កំពុង​ចាប់​ផ្តើម​ដំណើរ​ថ្មីនេះជាមួយនឹង​ភាព​រីក​រាយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia