បរទេស៖ ក្លឹប Inter Milan និង Lazio ត្រូវបានគេរាយការណ៍បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Olivier Giroud របស់ក្លឹប Chelsea នៅទីផ្សារដោះដូរខាងមុខនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបង្ហាញទម្រង់ដ៏គួរអោយចាប់អារម្មណ៍ទោះបីជាមិនសូវជាបានចូលលេងញឹកញាប់នៅរដូវកាលនេះក៏ដោយ ដោយរូបគេអាចរកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន២៨លើក។ កុងត្រាបច្ចុប្បន្នរបស់ Giroud នឹងត្រូវផុតកំណត់នៅខែមិថុនានេះហើយ ខណៈគេជឿជាក់ថាជ័យលាភី World Cup ឆ្នាំ២០១៨រូបនេះនឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបដែលមានមូលដ្ឋាននៅទីក្រុមឡុងមួយនេះទេ។

បើយោងទៅតាមសារព័ត៍មាន Calciomercato បានអោយដឹងថាក្លឹប Inter Milan កំពុងតែតាមប្រមាញ់កីឡាកររូបនេះ ប៉ុន្តែពួកគេនឹងត្រូវប្រឈមជាមួយនឹងក្លឹប Lazio ដែលមានបំណងប្រាថ្នាចង់កីឡាកររូបនេះដូចគ្នា។ Giroud ក៏អាចជាគោលដៅរបស់ក្លឹបនៅប្រទេសទួគី Fernerhce ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole