Karim Benzema បាននិយាយដោយចងចិញ្ចើមកាលពីថ្ងៃអាទិត្យនៅពេលមានសំនួរ សួរអំពីភាពខុសគ្នារវាងរូបគេ និង ខ្សែប្រយុទ្ធរួមជាតិបារាំង Giroud។ កីឡាករឆ្នើមក្រុមអធិរាជស Real Madrid បាននិយាយនៅលើបណ្តាញសង្គម Instagram យ៉ាងដូច្នេះថា: អ្នកមិនគួរប្រៀបធៀបរថយន្ត Formula១ ជាមួយនិងរថយន្តប្រណាំងធម្មតានោះទេ ព្រោះវាពិតជាមានភាពខុសគ្នាឆ្ងាយណាស់។

ឆ្លើយតបនិងការលើកឡើងនេះ Griezmann ខ្សែប្រយុទ្ធក្រុម Barcelona បាននិយាយថា:ខ្ញុំមិនអាចបកស្រាយលំអិតរឿងទាំងអស់នេះបានទេ ព្រោះអាចធ្វើឱ្យខ្ញុំមានបញ្ហា ។ ការពិតខ្ញុំស្រឡាញ់ Olivier Giroud គាត់ជាកីឡាករល្អម្នាក់ព្រោះ គាត់បានបារាំងឈ្នះ World Cup ។ ហើយនោះជារឿងសំខាន់ក្នុងជីវិត។

សម្រាប់ Benzema មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងចាប់តាំងពីឆ្នាំ ២០១៥ ជាមួយអតីតមិត្តរួមក្រុម Mathieu Valbuena ក្រោយពីមានរឿងអាស្រូវផ្លូវភេទ។ ហើយទោះបីជាគ្មានរូបគាត់(Benzema)ក្រុមជម្រើសជាតិក៏នៅតែអាចទទួលបានជោគជ័យច្រើននៅលើឆាកអន្តរជាតិដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០១៦ មុនពេលឈ្នះពានរង្វាន់ពិភពលោក ២ឆ្នាំក្រោយ។

ប្រភព៖ Goal