បរទេស៖ កីឡាករ Olivier Giroud បានបំបែកកំនត់ត្រាអតីតកីឡាករល្បីល្បាញក្រុមមាន់គកបារាំងលោក Michel Platini ដើម្បីក្លាយ​ជាអ្នករកគ្រាប់បាល់បានច្រើនបំផុតទី ២ ក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិក្រោយរកបានគ្រាប់​បាល់​បញ្ចូល​​ទី​២​គ្រាប់នៅតង់ទី២ក្នុងជំនួបមិត្តភាពផ្តួលគូប្រជែងមកពីអឺរ៉ុបបែកខាងកើត​អ៊ុយក្រែនក្នុងលទ្ធផល ៧ ទល់​និង១​កាល​ពីយប់ថ្ងៃ​ពុធ​។

Giroud overtakes Platini in France scoring charts on 100th cap as Camavinga  marks historic appearance with bicycle kick | Goal.com

ខ្សែប្រយុទ្ធជើងចាស់របស់ក្រុមតោខៀវ Chelsea រូបនេះបច្ចុប្បន្នរកបាន ៤០ គ្រាប់និងឈរ​នៅលំដាប់​លេខរៀងទី២ បន្ទាប់ពីវីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry ប៉ុណ្ណោះដែលឈរនៅ​ឈរនៅ​លំដាប់ទី១ក្រោយបង្ហាញខ្លួនការប្រកួតជាលើកទី១០០នេះ។ក្នុងការប្រកួតនោះដែរអ្វីដែលគួរអោយទទួលបានចាប់អារម្មណ៏​គឺ​កីឡាករខ្សែបម្រើដើមកំណើតអង់ហ្គូឡាកីឡាករ Eduardo Camavinga ត្រូវបានគ្រូបង្វឹក​លោក Didier Deschamps ផ្តល់ឪកាសបង្ហាញខ្លួនសម្រាប់ការប្រកួ​តនេះជាមួយទម្រង់​លេងដ៏ល្អបំផុត​ដោយ​រកបាន​គ្រាប់​​បាល់ដោយការទាត់បាល់បកក្រោយ (Bicycle Kick) បន្ទាប់ពីចូលលេងបាន ៩នាទី៕

 

ប្រភពព័ត៍មាន៖ Goal