រដូវកាល២០១៩-២០២០នេះក្រុមហង្សក្រហម Liverpool នៅមិនទានស្គាល់ពាក្យថាចាញ់នោះទេគិតត្រឹមសប្តាហ៏ទី២៣នេះ។ យ៉ាងណា មិញមជ្ឈ្ខដ្ឋានបាល់ទាត់នៅតែតាមដាននិងចោតជាសំណួរថារដូវកាលនេះក្រុមអាចរក្សាកំនត់ត្រា មិនស្គាល់រសជាតិចាញ់រឺយ៉ាងណានោះ។គេហទំព័រ Fox Sport Asia សូមលើកយក ក្រុមខ្លាំងទាំង ៥ នៅទ្វីបអឺរ៉ុបដែលមិនធ្លាប់ស្គាល់ចាញ់ពេញ១រដូវកាលនាពេលកន្លងមក។
១.Arsenal (រដូវកាល២០០៣-២០០៤)
ក្រោមការដឹកនាំរបស់គ្រូបង្វឹកArsene Wenger ក្រុមកាំភ្លើងធំArsenal បានលើកពានក្របខណ្ឌ Premier League នៅរដូវកាលនោះ ក្រោយបង្កើតកំនត់ត្រាឈ្នះ២៦ និង ស្មើ១២ប្រកួតក្នុងចំណោមការប្រកួតទាំង៣៨។
២.Juventus(រដូវកាល២០១១-២០១២)
AC Milan ស្ថិតយ៉ាងប្រកៀកJuventus ខណៈក្រុមដែលដឹកនាំដោយលោកAntonio Conte មាន១ប្រកួត នៅក្នុងដៃ ។ AC Milan បានឈ្នះការប្រកួតចំនួន ២៤ ប្រកួតមុនពេល Juventus ឈ្នះការប្រកួត២៣ប្រកួត ដែរ ប៉ុន្តែ Juve ដែលមានលទ្ធផលស្មើ១៥ ដងបានបញ្ចប់រដូវកាលដោយមានពិន្ទុនាំមុខ ៨៤ ពិន្ទុ ខណៈAC.Milan ទទួលបាន៨០ពិន្ទុប៉ុណ្ណោះនៅសប្តាហ៏ទី៣៨។
៣.Celtic(រដូវកាល២០១៦-២០១៧)
ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោកBrendon Roger អតីតគ្រូបង្វឹកLiverpoolរូបនេះ បានកសាងសមត្ថភាពក្រុមបានរឹងមាំ និងដឹកនាំការប្រកួតស្មើត្រឹមតែ៤ដងប៉ុណ្ណោះក្នុង១រដូវកាលនោះ។ម៉្យាងវិញទៀត លោក Roger បានជួយក្រុមលើកពានជើងឯកស្កុតឡេនជាមួយនិងលំដាប់ពិន្ទុរហូតដល់ទៅ១០៦ពិន្ទុផងដែរ។
៤.AC.Milan(១៩៩០-១៩៩១)
មុនពេលក្រុម Juventus បង្កើតប្រវត្តមិនដែលចាញ់AC.Milanក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកFabio Capello ក៏ធ្លាប់ដឹកនាំក្រុមប្រកួតមិនដែលចាញ់ពេញមួយរដូកាលកំលុងពេលនោះគឺការប្រកួតមាន៣៤សប្តាហ៏ (ឈ្នះ២២និងស្មើ១២)។
៥.Ajax(១៩៩៤-១៩៩៥)
Ajax ជាក្លឹបតែមួយគត់នៅលីកកំពូលហូឡង់ដែលមានប្រវតិ្តមិនដែលចាញ់ពេញ១រដូវកាលក្រោមការដឹកនាំរបស់ គ្រូបង្វឹកលោកLuis Van Gaal ខណៈដែលក្រុមក៏បានឈ្នះពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុបនៅរដូវកាលនោះ ផងដែរ។
ប្រភព៖ Foxstarasia