Bruno Fernandes ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់បច្ចុប្បន្នមានវ័យ ២៥ឆ្នាំបាន កំពុងត្រៀមផ្លាស់មក រួមជាមួយក្លិបបិសាចក្រហម Manchester United ពីក្លិប Sporting Lisbon ក្នុងតម្លៃ ៤៧លានផោននឹងកើនឡើងដល់ ៦៧,៧លានផោន(បូករួមផលប្រយោជន៏ផ្សេងទៀត) ព្រមទាំងត្រៀមពាក់អាវលេខ ១០សម្រាប់ការបង្ហាញខ្លួនៅទឹកដី Old Trafford នាពេលឆាប់ៗខាងមុខនេះ។
ស្ថិតនៅក្នុងវ័យ ២១ឆ្នាំ Bruno Fernandes បានរីកចំរើនធំធាត់ចេញពីថ្នាលយុវជនក្លឹប Infesta និង Boavista នៅប្រទេសព័រទុយហ្គាល់ចន្លោះឆ្នាំ២០០២ និង ២០១២ មុនពេលចូលរួមជាមួយ Novara នៅអាយុ ១៧ឆ្នាំ និងផ្លាស់មក Udinese ព្រមទាំង Sampdoria ចន្លោះឆ្នាំ២០១៣ ដល់ ២០១៧។
នៅឆ្នាំ ២០១៧ Fernandes បានផ្ទេរមក Sporting ពីក្លឹប Sampdoria ក្នុងតម្លៃ ៧,២លានផោនក្នុងឆ្នាំ ២០១៧ និងបង្ហាញខ្លួនអោយ Sporting សរុបបាន ១៣៤ប្រកួតស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist) ៤២គ្រាប់។
ខ្សែបម្រើមានសមត្ថភាពប្រើប្រាស់ជើងឆ្វេង និងស្តាំរូបនេះ ធ្លាប់បានបង្ហាញខ្លួន អោយជម្រើសជាតិព័រទុយហ្គាល់ ១៩ដងនៅក្នុងពានកីឡាអូឡាំពិកឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល និងបានជួយក្រុមជមម្រើសជាតិលើកពាន Nation League ជាមួយរៀមច្បង Cristiano Ronaldo កាលពីខែមិថុនា ២០១៩។