Paris St-Germain សម្រេចមិនលក់ខ្សែប្រយុទ្ធ Edinson Cavani ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា​២០២០ដែលទើបនិងបិទនៅ​ថ្ងៃម្សិល​មិញនោះទេទោះបីកីឡាករ​អន្តរជាតិអ៊ុយរូហ្គាយ​ចង់ចាកចេញពីក្លឹបក៏ដោយ។

Cavani ខ្សែប្រយុទ្ធ ជើងចាស់អន្តរជាតិអ៊ុយរូហ្គាយវ័យ៣២ឆ្នាំរូបនេះ វ័យ ៣២ ឆ្នាំបានស្នើសុំចាកចេញពីក្រុមជើងឯកបារាំង PSG ខណៈដែលក្រុមយក្សអេស្បាញចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្ស អេស្បាញ Atletico Madrid តែមិនទទួលបានសំណើរ​សុំទិញរូបគេ​ក្នុង​តម្លៃសមរម្យណាមួយនោះទេ។

Cavani អតីតខ្សែប្រយុទ្ធ Napoli នៅសល់កិច្ចសន្យា៦ ខែទៀតជាមួយក្លឹប ក៏មានការចាប់អារម្មណ៏ពីសំណាក់ក្រុម Manchester United និង Chelsea ផងដែរ។

ខ្សែប្រយុទ្ធ មានកំនត់ត្រា ស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្លឹប PSG(១៩៣គ្រាប់) ហាក់បាត់បង់ឪកាសចូលលេងទៀងទាត់នៅ នៅរដូវកាលនេះបន្ទាប់ពី PSG បានខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ពេលមួយរដូវកាល ពីក្លឹប Inter Milan រួចមក៕

ប្រភព:BBC