តុលាការប្រទេសកូរ៉េខាងត្បូងបានប្រាប់ដល់អ្នករៀបចំការប្រកួតក្នុងស្រុកផ្តល់សំណងដល់អ្នកគាំទ្រពីរនាក់បន្ទាប់ពីកីឡាករ Cristiano Ronaldo មិនបានចូលលេងនៅក្នុងក្រុមមិត្តភាពក្នុងនាមអោយ Juventus ដូចដែលបានផ្សព្វផ្សាយ។

គួររំលឹកថាអ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធព័រទុយហ្កាល់នឹងចូលលេងយ៉ាងតិច ៤៥នាទីដូចដែលបានប្រកាសប្រាប់នៅពេល Juventus ជួបប្រកួតជាមួយក្រុម K-League កាលពីខែកក្កដា ប៉ុន្តែការពិតគាត់មិនបានចូលលេងទេ ហើយនៅអង្គុយលើកៅអីបម្រុងទៀត។

យ៉ាងមិញអ្នករៀបចំកម្មវិធីមានឈ្មោះថា Fasta ត្រូវបានតម្រូវឱ្យបង់ប្រាក់ចំនួន ៣៧១,០០០ វ៉ុន (២៤០ ផោន) ដល់អ្នកគាំទ្រ ២នាក់។ រួមមានប្រាក់ចំនួន ៣០ម៉ឺនវ៉ុន (១៩៤ដុល្លារអាមេរិក) ជាសំណងលើកទឹកចិត្តផងដែរ។

មេធាវីលោក Kim Min Ki មកពីក្រុមអ្នកគាំទ្រដែលបានដាក់ពាក្យបណ្តឹងបាននិយាយថា: ក្រុម Fasta បានបំភាន់ អ្នកគាំទ្រដោយប្រើប្រាស់ឈ្មោះ Cristiano Ronaldo ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជារឿងរងផលប៉ះពាល់ផ្លូវអារម្មន៏ ពួកគេដែលតែងកោតសរសើរនិងគាំទ្រកីឡាករដែលខ្លួនស្រលាញ់យ៉ាងជ្រៀលជ្រៅពេញ១ជីវិតនោះ។

ប្រភព៖ BBC