Darren Bent ជឿជាក់ថា Liverpool គួរពិចារណាលក់ Mohamed Salah នៅរដូវក្តៅខាងមុខនេះ។ Bent អតីតខ្សែប្រយុទ្ធក្រុម Tottenham Hotspur ផ្តល់ការយល់ឃើញថា Liverpool អាចទិញ Kylian Mbappe ឬ Jadon Sancho នោះការបើកផ្លូវអោយ Salah មិនមែនជាជម្រើសអាក្រក់ទេ។

អតីតខ្សែប្រយុទ្ធអង់ក្លេសវ័យ ៣៥ ឆ្នាំរូបនេះបានបន្ថែមថា: Sadio Mane និង Roberto Firmino ជាកីឡាករសំខាន់រួចទៅហើយសម្រាប់លោក Jurgen Klopp ដូច្នេះពិតណាស់ Mbappe រឺ Sancho គឺ អាចជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយ។

Bent បានប្រាប់ talkSPORT បន្តថា: ទោះបីជា Salah ទទួលពានស្បែកជើងមាសពីរនិងជួយក្រុម ពានរង្វាន់ Champions League មិនកំពុងមានភាគរយខ្ពស់ក្នុងការជួយក្រុមឈ្នះក្របខ័ណ្ឌ Premier League ប៉ុន្តែបើយើងក្រលេកមើល Maខ្ញុំយល់ថាគាត់ល្អជាង។

សម្រាប់ Salah គាត់អាចរកគ្រាប់បាល់បានច្រើនជាង Mane តែបើគិតពីបច្ចេកទេស គឺ Salah អាត្មានិយមក្នុងការរកគ្រាប់បាល់។ ដូច្នេះក្រុមមិនអាចលក់ Mane បានទេគាត់សំខាន់ណាស់។

អតីតខ្សែប្រយុទ្ធក្រុម Chalton បន្ថែមថាៈ សម្រាប់ Firmino គាត់ក៏មិនរកគ្រាប់បាល់បញ្ចូលទីបានច្រើនដែរប៉ុន្តែគាត់ជាកីឡាករនាំលេង និងចែកបាល់អោយ មិត្តរួមក្រុម ។ ការលេង របស់គាត់គឺស្វីសង្វាក់គ្នានិង ពិតជាអស្ចារ្យណាស់។យ៉ាងណាមិញទៅះបីជា Liverpool លក់ Salah បាន ១០០លានផោនហើយនោះវាជារឿងល្អនោះទេ ប៉ុន្តែប្រសិនបើអ្នកអាចជំនួសគាត់ដោយ Mbappe រឺ Jadon Sancho ខ្ញុំគិតថាវាជារឿងល្អបំផុត ៕

ប្រភព៖ Foxstarasia