បានចុះផ្សាយថាជម្លោះ ដែលបានកើតមានឡើងថ្មីៗនេះរវាងកំពូលខ្សែប្រយុទ្ធ Lionel Messi ជាមួយនាយកប្រតិបត្តិផ្នែកកីឡារបស់ក្លឹប លោក Eric Abidal បានធ្វើអោយក្រុមមេឃខៀវ Manchester City កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតជាមួយគោលបំណងត្រៀមបើកការចរចារដ៏គួរឱ្យភ្ញាក់ផ្អើលនៅរដូវក្តៅខាងមុខនេះយោង ប្រភពពី ESPN បានចុះផ្សាយ។
Messi ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣២ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ខណៈក្រុមម្ចាស់ជើងឯក Premier League ជឿជាក់ថាពួកគេនឹងដាក់តម្លៃសមរម្យបំផុតដើម្បីអន្ទងចិត្ត Messi ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីទឹកដី Camp Nou ដោយសារតែខ្លួនក៏មានទំនាក់ទំនងដ៏ល្អបំផុតជាមួយអតីត អ្នកចាត់ការរបស់ខ្លួនគឺលោក Pep Guardiola ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Man.City នោះ។
ក្លឹបមេឃខៀវ Man.City ត្រូវបានគេជឿជាក់ថាជាក្លឹបលំដាប់ពិភពលោកមួយនៅក្នុងចំណោមក្លឹបធំៗនៅក្របខណ្ឌ Premier League ដែលមិនខ្លាចនិងហ៊ានចំណាយប្រាក់ឈ្នួលដល់ Messi ដែលកំពុងទទួលបានបច្ចុប្បន្នគឺប្រមាណ ៥០លានផោន (៥៩លានយូរ៉ូ / ៦៤លានដុល្លារ) ក្នុងមួយឆ្នាំ។
ប្រភព៖ Gaol