គ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane យល់ឃើញថា ជម្រើស ១១នាក់របស់ក្រុមអធិរាជស Real Madrid គឺធ្វើបានល្អហើយ ការចាញ់ និងឈ្នះគឺត្រូវហ៊ានទទួលស្គាល់ទាំងអស់គ្នា ។

ការលើកឡើងបែបនេះបន្ទាប់ពីអ្នកចាត់ការទូទៅសញ្ជាតិបារាំង មិនបានដឹកនាំក្រុមឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ក្រោយចាញ់ក្រុម Real Sociedad ៤ទល់និង៣ កាលពីថ្ងៃព្រហស្បតិ៍នៅទឹកដី Santiago Bernabeu យ៉ាងណាក៏ដោយ។

វាជាកំនត់ត្រា បរាជ័យលើកទី២ដែល Real Madrid របូតគ្រាប់បាល់រហូតដល់ទៅ ៤គ្រាប់សម្រាប់គ្រូបង្វឹក ២រូបចុងក្រោយពោលគឺចាញ់ Ajax ៤ទល់និង១ សម្រាប់ការប្រកួត Champions League រដូវកាលមុនក្រោមការដឹកនាំរបស់អតីតគ្រូបង្ចឹកលោក Santi Solari។

បរាជ័យនេះក៏ជានេះជាលើកទីបីរបស់ពួកគេនៅការប្រកួត Copa del Rey នៅលើទឹកដីខ្លួនឯងក្រោយចាញ់ Deportivo La Coruna ក្នុងឆ្នាំ ២០០២ និង Atletico Madrid ក្នុងឆ្នាំ២០១៣។

ប្រភព៖ Goal