បរទេស៖ លោក Zinedine Zidane បានច្រានចោលឱកាសចូលកាន់តំណែងពីលោក Mauricio Pochettino នៅ Paris Saint-Germain  កាល​ពីចុងខែមករាកន្លងទៅ។ទោះបីមាន ១១ ពិន្ទុដាច់នៅក្របខណ្ឌ  Ligue 1 ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Pochettino ប៉ុន្តែពួក​គេ​បានធ្លាក់ចេញពីក្របខណ្ឌ Coupe de France ក្រោមថ្វីជើងក្រុម Nice ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ ។

PSG wants to hire Zinedine Zidane, but do they have any chance?

នៅចំពេលមានទំនាក់ទំនងជាញឹកញាប់ទៅដឹកនាំ Man Utd លោក Pochettino ត្រូវបានគេរំពឹងថានឹងចាកចេញពី PSG ក្នុងឆ្នាំ ២០២២ ខណៈ​​ក្លឹបត្រៀមនិងចែកផ្លូវពីអតីតគ្រូបង្វឹកTottenham នៅក្នុងខែមករានេះ ក្នុងករណីរូបលោកមិនអាចជួយក្រុមឆ្លងផុតវគ្គ ១៦ក្រុម​ជាមួយ Real Madrid ដែលគ្រោងនិងធ្វើការប្រកួត២ជើងនៅ នៅថ្ងៃទី ១៥ ខែកុម្ភៈ និងថ្ងៃទី ៩ ខែមីនា ។

File:Zinedine Zidane 2008-2.jpg - Wikimedia Commons

យោងតាម ​​TF1 បានចុះផ្សាយថាវីរបុរសក្រុមជម្រើសជាតិបារាំង និងជាអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំReal Madrid ឈ្នះពាន Champion League៣ដងជាប់ៗគ្នា ត្រូវបានកំណត់ជាបេក្ខភាពនាំមុខគេក្នុងការជំនួសតំណែងលោក Pochettino ប៉ុន្តែត្រូវ បានបដិសេធនូវឱកាស​មួយនេះ ។ ប្រភពបន្តថា លោក Zidane មិនពេញចិត្តនឹងវិធីដែល PSG កំពុងដំណើរការ ក៏ដូចជាទម្រង់លេងរបស់ពួកគេ ខណៈរូប​លោក​មិនចង់ដឹកនាំក្រុមជួប Real Madrid នៅចុងខែនេះដែរ៕