បរទេស៖ Man Utd នៅតែបន្តធ្វើការបញ្ចុះបញ្ចូល Zinedine Zidane ឱ្យមកជំនួសតំណែងលោក Ole Gunnar Solskjaer ជាគ្រូ​បង្វឹក​នៃក្រុមជើងឯកអង់គ្លេស ២០ សម័យកាលជាបន្តទៀត។ទោះបីមកទល់ម៉ោងនេះកៅអីអ្នកចាត់ការសញ្ជាតិ​ជាតិន័រវេ​លែង​មានលំនឹងនិងឈានដល់ទីបញ្ចប់ខណៈMan.Utdមិនទាន់​ប្រកាសពីកា​របញ្ចប់​តំណែងលោក Solskjaerជាផ្លូវការណ៏ ក្រោយ​​បន្ត​រងបរាជ័យនៅសប្តាហ៏ទី១២ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍លើ​Watford នៅក្របខ័ណ្ឌ Premier League ។

Zinedine Zidane learning English amid links to Manchester United job

លោកOle ត្រូវបានក្រុមអ្នកគាំទ្ររបស់ខ្លួនប្រមាថមើលងាយនៅពេលដឹកនាំការប្រកួតនៅក្រៅផ្ទះនាកីឡាដ្ឋាន Vicarage Road ស្របពេល Man Unitedត្រូវបានបណ្តាញសារពត៌មានជាច្រើនបានចុះផ្សាយថា​បានរៀបចំសំណង​​បញ្ចប់កិច្ច​សន្យារ បស់បុរសវ័យ៤៨ឆ្នាំរូបនេះក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។ Brendan Rodgers គ្រូបង្វឹក Leicester City និង Luis Enrique របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ស្ថិតក្នុងចំណោម បេក្ខភាពជួរមុខដែលក្លឹបចម្រ៉ាញ់ដើម្បីយកមកដឹកនាំនៅទឹកដី Old Traffordបន្តពីលោកSolskjaer  ។ ប៉ុន្តែយោងគេហទំព័រ  The Timesបានចុះ​ផ្សាយថាក្លឹបដែលកំពុងកាន់កាប់ដោយគ្រួសារត្រកូលកំពុងពន្លឿនការព្យាយាមបញ្ចុះបញ្ចូល អតីតអ្នក ចាត់ការ Real Madrid លោកZinedine  Zidane ឱ្យចូលបម្រើការងារនៅពាក់កណ្តាលនៃយុទ្ធនាការរដូវកាលនេះ។

Man Utd talks with Zidane are 'on', but 'preference' could save Solskjaer

គួរបញ្ជាក់ថាបុរសសញ្ជាតិបារាំងZidane មានបំណងចង់ដឹកនាំក្រុមជម្រើសជាតិបារាំងដែលបច្ចុប្បន្នកំពុង ដឹកនាំដោយមិត្ត រួមជាតិ Didier Deschamps។ ប៉ុន្តែប្រភពខាងលើបន្តថាៈMan.Utdត្រៀមផ្តល់សំណើរជាទីពេញចិត្ត សម្រាប់បុរសវ័យ ៤៩ឆ្នាំរូបនេះដើម្បីចូលមកបង្វឹកក្រុម មុនការប្រកួតជាមួយ Villarreal ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ និង មុនពេលជួបក្រុមកំពូលតារាង Chelsea នៅក្របខណ្ឌ ក្នុងលីគចុងសប្តាហ៍ក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole