បរទេស៖ លោក Zinedine Zidane បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា លោក​​បានលា​លែង​ពី​តំណែង​ជា​គ្រូបង្វឹក​​ក្រុម Real Madrid ដោយសារ​តែ​ថ្នាក់​ដឹកនាំ​របស់​ក្លិប​នេះ មិនមាន​ការ​ជឿជាក់​ឲ្យ​បាន​គ្រប់គ្រាន់​លើ​រូប​លោក​ក្នុង​ការ​រៀប​ចំ​ក្រុម​ឡើង​វិញ​។

លោក Zidane​ ដែល​បាន​វិល​ទៅកាន់​ក្លិប Real ដើម្បី​ដឹកនាំ​ជាលើក​​ទី​២ កាលពី​ខែមីនា ឆ្នាំ​២០១៩ បាន​ឈ្នះ​ពាន La Liga ២លើក និង​ពាន Champions League ៣លើក​ក្នុង​ពេលធ្វើ​ជា​គ្រូបង្វឹក​ចំនួន​២លើក​។​ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា លោក​បាន​លា​លែង​ពី​តំណែង​​កាល​ពីសប្តាហ៍​មុន ក្រោយពី​ Real បាន​ជួប​​រដូវ​កាល​ដែល​មិន​​​ឈ្នះ​ពាន​សោះ​ជាលើក​ដំបូង​របស់​ខ្លួន ក្នុង​រយៈ​ពេល​១១​ឆ្នាំ ដោយ​បាន​បញ្ចប់ក្នុង​ចំណាត់ថ្នាក់លេខ​២លើ​តារាង La Liga ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​រង​បរា​ជ័យ​ដ៏​អា​ម៉ាស​ក្នុង​ពាន Copa del Rey ជុំ​ទី​៣២ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌលំ​ដាប់​ទី​៣​ Alcoyano។

លោក Zidane បាន​បង្ហើប​ថា៖ «នៅពេល​នេះ អ្វី​ៗ​មាន​ភាព​ខុស​គ្នា​។ ខ្ញុំ​ចាក​ចេញ ដោយ​សារ​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​មិន​មានការ​​ជឿជាក់លើ​រូប​ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​ការ​ជា​ចាំ និងមិន​គាំ​ឲ្យ​បង្កើត​ក្រុម​ដែល្នុង​កម្រិត​មធ្យម ឬ​រយៈ​ពេល​វែង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia