ប្រភពពី ESPN បានចុះផ្សាយថាៈ Atletico Madrid និង AS Roma បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែបម្រើក្លិបបិសាចក្រហម Manchester United កីឡាករ Jesse Lingard មករួមក្រុមរបស់ពួកគេនៅរដូវកាលថ្មីមុខ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅសល់រយៈពេល ១៨ខែទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្ន ទោះបីជាមានការចូលរួមក្នុងការចរចាលើកិច្ចព្រមព្រៀងថ្មីក៏រូបគេនៅមិនទាន់មានចម្លើយឆ្លើយតបនិងការចាប់អារម្មណ៏ពីសំណាក់ក្លឹបនៅលីកកំពូលផ្សេងគ្នាខាងលើយ៉ាងណានោះទេ។

ឱកាសនៃកិច្ចព្រមព្រៀងដែលបានកើតឡើងបានកើនឡើងក្នុងពេលចុងក្រោយនេះភាគច្រើនដោយសារតែការពិត Lingard បានជួលលោក Mino Raiola ជាភ្នាក់ងារល្បីឈ្មោះថ្មីរបស់គាត់ដែលសម្រាប់ក្លឹប ដែលមានមូលដ្ឋាននៅ Manchester។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនចូលលេងអោយក្រុម ១៩៩ប្រកួតគ្រប់ក្របខណ្ឌ ទាំងអស់និង រកគ្រាប់បាល់បាន ៣១ដងនិងចែកបាល់(Assist) ចំនួន ១៩ដងផងដែរ។ យ៉ាងណាមិញរដូវកាលថ្មីនេះទម្រង់ លេងរបស់គេធ្វើមិនបានល្អទេ ក្រោយការបង្ហាញខ្លួនចុងក្រោយ៣២ប្រកួតរកគ្រាប់បាល់បាន២លើកនិង Assist បានតែ១លើកប៉ុណ្ណោះ។

ប្រភព៖ Foxstarasia