បរទេស៖ Newcastle United បានដកខ្លួនចេញពីការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាខ្ចីជើង Jesse Lingard ពីក្រុម Man. Utd សម្រាប់ការប្រកួតដែលនិងបន្តនៅយុទ្ធនាការរដូវកាល២០២១-២០២២ យោងគេហទំព័រ Sky Sports News បានចុះ​ផ្សាយ។ក្រុមរហស្សនាមសារិកាព្រៃបានបង្ហាញពីការពេញចិត្តពេញថ្លើមក្នុងការផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេសមកកាន់ទឹកដី St.James Park ក្រោយពីអាណាព្យាបាលគឺ Man United បានច្រានចោលការផ្តល់សំណើរពីសំណាក់ក្លឹបគូប្រជែងរួម​ទីក្រុងឡុងទាំងពីរគឺ West Ham United និង Tottenham Hotspur ។

Negotiations ongoing' between Newcastle and Jesse Lingard as Magpies make  latest push to sign Manchester United star on loan for rest of Premier  League season

ប្រភពបន្តថាៈភាគីរបស់គ្រូ​បង្វឹកលោក Eddie Howe មិនបានត្រៀមលក្ខណៈដើម្បីផ្តល់សំណើរខ្ចីជើងដែលMan United ទាមទារនោះទេ ដូច្នេះកិច្ចព្រមព្រៀងដែលបានស្នើឡើងគឺឈានដល់ទីអវសាន្តហើយ ។ សម្រាប់អតីតយុវជនថ្នាលLingard បានឈាន​ចូលដល់កុងត្រារយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅទឹកដី Old Trafford ដោយរំពឹងថា​នឹង​ចាក​ចេញ​ពីម្ចាស់ជើងឯកអង់គ្លេស២០ សម័យ ដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់រដូវកាលនេះហើយ។

Jesse Lingard: Newcastle United prepared to pay loan fee for Manchester  United forward | Transfer Centre News | Sky Sports

កីឡាករវ័យ ២៩ ឆ្នាំរូបនេះរកបានគ្រាប់បាល់ ២គ្រាប់និងបង្កើតឪកាសបញ្ចប់ទី១លើក ក្រោយបង្ហាញខ្លួនបាន១៤ ដង​សម្រាប់ Man.United នៅរដូវកាលនេះ។ទោះយ៉ាងណាLingardបង្ហាញខ្លួនបានតែ៨៨នាទី ប៉ុណ្ណោះនៃការប្រកួតបាល់​ទាត់​ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole