បរទេស៖Jesse Lingard មានបំណងផ្លាស់ទៅកាន់ក្លឹបនៅលីកកំពូលផ្សេងពីចក្រភពអង់គ្លេសដោយគ្មានតម្លៃខ្លួន(Free Transfer) បើ ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបគូប្រជែង Tottenham Hotspur និង West Ham យ៉ាងណាក៏ដោយ។

Jesse Lingard 'leaning towards foreign move this summer' -

គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅ Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខណៈដែល កីឡាករខ្សែបម្រើស្លាបរូបនេះត្រៀមបិទបញ្ចប់ការបង្ហាញខ្លួនសម្រាប់ពេលវេលាចុងក្រោយអោយក្រុមជើងឯកអង់គ្លេស ២០​សម័យ យោងគេហទំព័រ Daily Mailបានចុះផ្សាយ ។

Tottenham Hotspur: Fans erupt over Jesse Lingard transfer claim |  thisisfutbol.com

Lingard ស៊ុតបញ្ចូលទីបានពីរគ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៣ លើក​សម្រាប់ Man United សម្រាប់រដូវកាលនេះ ក្នុងនោះបង្ហាញខ្លួនចូលលេងនៅPremier League បាន៨ដង។​មាន​ន័យ​ថា​Lingard មិនបានចូលប្រកួតចាប់តាំងពីដើមខែធ្នូមកម្ល៉េះ ហើយបានត្រឹមតែ៥ នាទីចុងក្រោយទល់នឹង Aston Villa សម្រាប់​កាប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃចន្ទដើមសប្តាហ៏ ។​ កីឡាករដែលកកើតចេញពីយុវជនថ្នាលរបស់ក្លឹបរូបនេះ លេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ West Ham ក្នុងពាក់កណ្តាល រដូវ​កាលមុន ដោយស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៥ ដងក្នុងការបង្ហាញខ្លួន ១៦ លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole