បរទេស៖ Everton បានបន្ថែមខ្សែបម្រើ Jesse Lingard របស់ក្រុមបិសាចក្រហម Manchester United ទៅក្នុងបញ្ជីគោល​ដៅផ្ទេររបស់ពួកគេ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះអស់កុងត្រានៅ Old Trafford នៅចុងបញ្ចប់នៃរដូវ​កាលនេះ​ហើយ​​ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប។ Lingard មិនទាន់ចាប់ផ្តើមចូលលេងជម្រើស​១១​នាក់​ដំបូងនៅក្របខណ្ឌ Premier League នារដូវកាលនេះទេ និងកំ​ពុងសម្លឹងឪកាសចង់ស្វែករកក្លឹបថ្មីដើម្បី​បង្ហាញ​​ខ្លួនបានទៀងទាត់ពេលដែលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទី២ នៅខែមករា ២០២​២​ខាង​មុខ។

Jesse Lingard prepared to leave Manchester United amid Barcelona and AC  Milan interest - Paper Round - Eurosport

ប្រភពពី ​​Football Insider បានលើកឡើងថា លោក Rafael Benitez គឺជាអ្នកចាត់ការទូទៅដែល កោតស​រសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ស្របពេលបុរស​សញ្ជាតិអេស្បាញចង់បាន ខ្សែ​​បម្រើប្រយុទ្ធម្នាក់បន្ថែមទៀតមកពង្រឹងក្រុមរបស់លោកបន្ថែមទៀត ។ ប្រភពបន្តថា Everton  សម្លឹងចង់ខ្ចី​ជើង ​​​Lingard មុនពេលត្រៀមផ្ទេរយកជាអចិន្រ្តៃយ៏នៅរដូវក្តៅឆ្នាំក្រោយ។

Jesse Lingard among Premier League stars buying £40k crystal-encrusted toy  cars for kids - Mirror Online

Lingard ដែលត្រូវបានខ្ចីជើងនៅ West Ham កាលពីខែមករា ២០២១កន្លងទៅដោយបាន ចំណាយពេលហ្វឹក​ហាត់ជាមួយក្លឹប Man. United តាំងពីមានវ័យ៧ ឆ្នាំមកម្លេះនិងបានបង្ហាញខ្លួនចំនួន ២១៧ ដងហើយ​សម្រាប់​ក្លឹប​៕

 

ប្រភពព័ត៍មាន៖ Sportsmole