បរទេស៖ Man. Utdបានបើកចំហរការលក់ខ្សែបម្រើ Jesse Lingard ចេញពីទឹកដី Old Trafford ជាអចិន្ត្រៃយ៍ក្នុងអំឡុង​ពេល​ទីផ្សារដោះដូរកីឡាករខែមករា។កិច្ចសន្យារបស់កីឡាករជម្រើសជាតិអង់គ្លេសជាមួយបិសាចក្រហមនឹងផុតកំណត់នៅខែមិថុនា ខណៈដែលបច្ចុប្បន្ន Lingardនៅឡើយបន្តកុងត្រាថ្មីនោះទេបន្ទាប់ពីមិនអាចតស៊ូបង្ហាញខ្លួនចូលលេង ទៀងទាត់នៅរដូ​វ​កាលនេះ។

Jesse Lingard: Manchester United prefer permanent deal for forward to leave  as Newcastle remain interested | Football News | Sky Sports

Newcastle United ជាក្លឹបឈានមុខគេដែល ចង់ខ្ចីជើងកីឡាករវ័យ ២៩ ឆ្នាំក្នុងខែមករានេះ ប៉ុន្តែ Man United បានច្រាន ចោលសំណើរមួយនេះ។ប៉ុន្តែយោងគេហទំព័រ  Sky Sports News បានចុះផ្សាយថា​ Man.Utd ចង់លក់ Lingard​ច្រើន ជាងបន្តអោយក្លឹបដទៃខ្ចីជើង មុនពេលត្រូវបាត់បង់រូបគេដោយមិនមានតម្លៃខ្លួន(Free Transfer) ។ប្រភពខាងលើបន្តថាៈ Newcastle បានបង្កើនការចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករជាលើកទីពីរដែលមានរយៈពេល ១ខែនេះដើម្បីនាំយក​កីឡា​ករ​ដែលមានសមត្ថភាពក្នុងគោលបំណងជៀសផុត ការធ្លាក់ទៅលេងនៅ ក្របខ័ណ្ឌ Championship រដូវកាល​ក្រោយ​។

Tottenham make contact over signing Manchester United ace Jesse Lingard

Lingard ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីមួយគ្រាប់ក្នុងការបង្ហាញខ្លួន ១៤ លើកសម្រាប់ Man United ក្នុងរដូវកាលនេះក្នុងនោះរួមទាំងការស៊ុតបញ្ចូលទីជាមួយក្រុម Newcastle ក្នុងលីកកាលពីខែកញ្ញាផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole