ជ័យជំនះក្នុងលទ្ធផល ៤ទល់និង១ របស់ក្រុម Real Madrid លើ Osasuna កាលពីថ្ងៃអាទិត្យនៅក្របខណ្ឌ La Liga បានធ្វើឱ្យគ្រូបង្វឹក Zinedine Zidane បង្តើតកំនត់ត្រាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុមអធិរាជស។
ការប្រកួតសប្តាហ៏ទី២៣ កាលពីយប់មិញនេះ គឺជាការកត់ត្រាជ័យជំនះលើកទី៨៨ របស់បុរសញ្ជាតិបារាំងរូបនេះ នៅ La Liga និងធ្វើអោយរូបលោកបានបំបែកកំនត់ត្រាអតីតគ្រូបង្វឹកលោក Jose Mourinho ក្នុងនាមជាគ្រូបង្វឹកទី៣ សម្រាប់ការដឹកនាំក្រុមឈ្នះច្រើនបំផុតក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញ។
មានតែលោក Miguel Munoz ដែលគ្រប់គ្រងក្លឹបអស់រយៈពេល ១៤ឆ្នាំចន្លោះឆ្នាំ ១៩៦០ និង ១៩៧៤ ហើយលោក Vicente del Bosque បានឈ្នះការប្រកួតលីកជាច្រើនទៀតក្នុងនាមជាអ្នកចាត់ការទូទៅនៅឯកីឡាដ្ឋាន Santiago Bernabeu។
ប្រភព៖ Goal