Andres Iniesta ដែលជាអតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្លិប Barcelona នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ AFC Champions League ប៉ុន្តែ ក្លិបរបស់ចិន ត្រូវអវត្តមាន ដោយសារតែមេរោគកូរ៉ូណា ស្របពេលដែលយុទ្ធនាការប្រចាំទ្វីប ត្រូវចាប់ផ្តើមនៅសប្តាហ៍នេះ។

ការរំពឹងទុកផ្សេងៗពិតជាខ្ពស់ ក្នុងចំណោមអ្នកគាំទ្ររបស់ក្លិប Vissel Kobe ក្រោយពី Iniesta បានជួយឲ្យក្លិបរបស់ក្របខ័ណ្ឌលីក J-League មួយនេះ ឈ្នះពាន Super Cup របស់ជប៉ុន កាលពីចុងសប្តាហ៍មុន ក្រោយពីការដណ្តើមបានជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីលើក្រុម Yokohama F Marinos។

ប៉ុន្តែ ស្របពេលដែល Iniesta និងខ្សែការពារ Thomas Vermaelen ស្ថិតក្នុងចំណោមតារាឆ្នើមបរទេសដែលនឹងត្រូវជួយដល់ក្លិប Vissel ក្លិបរបស់ចិន កំពុងតែជួបផលវិបាកជាច្រើន ខណៈដែលអាជ្ញាអាស៊ី ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដែលនាំឲ្យមានមនុស្សស្លាប់ជាច្រើន។

ការប្រកួតផ្សេងៗដែលតម្រូវឲ្យក្លិបចិនចូលរួមប្រកួត ត្រូវបានពន្យារពេលរហូតដល់ដើមខែមេសា បើទោះបីក្លិប Beijing Guoan នឹងមានវត្តមានក្នុងការប្រកួតនៅសប្តាហ៍ក្រោយក៏ដោយ ខណៈដែលពួកគេបោះជំរំនៅប្រទេសកូរ៉េខាងត្បូង ដែលនាំឲ្យពួកគេរួចផុតពីការចាត់វិធានការការពារមេរោគ។

ក្របខ័ណ្ឌចិន Super League ក៏ត្រូវបានព្យួរដោយគ្មានពេលកំណត់ផងដែរ ដែលនាំឲ្យក្រុមទាំងអស់ខ្វះពេលហ្វឹកហាត់ និងពង្រឹងក្រុម ខណៈដែលពួកគេសម្លឹងរកការដណ្តើមយកពានជាលើកទី១ បើគិតចាប់តាំងពី២០១៥៕

ប្រភពព័ត៌មាន៖ Channel News Asia