Philippe Coutinho បច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង១រដូវកាលនៅ Bayern Munich ខណៈក្លឹបជើងឯកអាឡឺម៉ង់ មិនមានឆន្ទៈទិញផ្តាច់ ជាអចិន្ត្រៃយ៍ឡើយ។ បច្ចុប្បន្នមានក្លឹបយក្សធំៗនៅអង់គ្លេសដូចជា Man Utd, Chelsea និងអតីតក្លឹប Liverpool សុទ្ធតែចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះត្រលប់ទៅក្របខណ្ឌ Premier League វិញ។

ហង្សក្រហម Liverpool ដែលកំពុងមានភាគរយខ្ពស់បំផុតក្នុងការលើកពានក្របខ័ណ្ឌ Premier League រដូវកាលនេះក៏ចង់បានអតីតកីឡាករឆ្នើមរបស់ពួកគេត្រលប់មកទឹកដី Anfield វិញដែរ ប្រសិនជាលោក Jurgen Klopp បរាជ័យការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអាឡឺម៉ង់ Kai Havertz ពី Bayern Leverkusen មិនបាន។

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាក្រុម Barcelona និងអនុញ្ញាតិអោយកីឡាករវ័យ ២៧ឆ្នាំរូបនេះចាកចេញពី Campnou ប្រសិនជាមានក្លឹបណាហ៊ានចំណាយប្រាក់ ៧៧លានផោនដែលជាតម្លៃមិនបានពាក់កណ្តាលនៃតម្លៃសរុបពេល Barcelona នាំយករូបគេពី Liverpool មកក្នុងទឹកប្រាក់ប្រមាណ ១៤២លានផោនឯណោះ។

ប្រភព៖ Foxstarasia