នាយកប្រតិបត្តិផ្នែកកីឡាក្លឹប Bologna លោក Walter Sabatini បានបង្ហើបពីតម្លៃខ្លួនខ្សែប្រយុទ្ធ Riccardo Orsolini បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាកររូបនេះមានតម្លៃ ៧០លានផោនពោលគឺមានតម្លៃបន្ទាប់ពីអតីតក្លឹបរបស់ខ្លួនគឺ Juventus ចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកអតីតកីឡាកររូបនេះត្រលប់មកទឹកដីទីក្រុងទូរីនវិញ។

កីឡាករអន្តរជាតិអ៊ីតាលី Orsolini វ័យ ២៣ឆ្នាំត្រូវបាន Bologna ខ្ចីជើងពីក្រុមម្ចាស់ជើងឯក SerieA កាលពីរដូវកាល ២០១៨-២០១៩ មុនពេលទិញផ្តាច់ជាអចិន្ត្រៃយ៍កាលពីដើមរដូវកាលនេះ។

បង្ហាញខ្លួន ២៣ប្រកួតស៊ុតបញ្ចូលទីបាន ៧គ្រាប់និង Assist ៤ដងក្នុងការប្រកួតនៅ Serie A រដូវកាលនេះ។ បច្ចុប្បន្ន Bologna ស្ថិតនៅលេខ ៧ ក្នុង Serie A និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Genoa នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ២០២០នេះ។

ប្រភព៖ Foxstarasia