បច្ចុប្បន្នបាល់ទាត់ទ្វីបអ៊ឺរ៉ុបនៅតែជាទីកន្លែងដែលប្រជុំដោយកីឡាករ ខ្សែបម្រើកណ្តាលលំដាប់ពិភពលោក(Best Midfieder )ក្នុងចំណោម ពួកគេកំពុងអភិវឌ្ឍសមត្ថភាពនិង ទម្រង់លេងបោះជំហានទៅមុខយ៉ាងល្អរយៈ ពេល១ឆ្នាំ ចុង ក្រោយ នេះ ។Foxsport សូមលើកយកឈ្មោះពួកគេខាងក្រោមនេះជា: ខ្សែបម្រើឆ្នើមវ័យក្មេងទាំង៥រូបដែលកំពូងបង្ហាញខ្លួនលេច ធ្លោ បំផុតនៅលីកកំពូលទាំង៤នៅទ្វីបអឺរ៉ុប:

១.Phil Foden(Premier League)

ខ្សែបម្រើអន្តរជាតិអង់គ្លេសរបស់ក្លឹប Man.City វ័យ១៩ឆ្នាំរូបនេះ ចូលលេងអោយឈុតធំរបស់ក្លឹប៥៩ប្រកួត និងស៊ុត បញ្ចូលទីបាន១០គ្រាប់ ហើយAssist បាន៩ដងផងដែរ។គ្រូបង្វឹកលោកPep Guardiola ធ្លាប់បានពោលសរសើរពីសមត្ថភាពរបស់Foden ថារូបគេជាកីឡាករ និង មានអនាគតវែងឆ្ងាយ ក្រោយបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ពីមួយថ្ងៃទៅមួយថ្ងៃ។

២.Sandro Tonali(SerieA)

ខ្សែបម្រើវ័យ១៨ឆ្នាំសញ្ជាតិអ៊ីតាលីរបស់ក្លឹប Brescia រូបនេះ ត្រូវបានគេប្រៀបប្រដូចសមត្ថភាពទៅនិងវីរបុរសបាល់ ទាត់អ៊ីតាលីលោក Andrea Pirlo និង Daniel De Rossi ។រដូវកាល២០១៩-២០២០នេះ រូបគេបង្ហាញខ្លួនលេងនៅក្របខណ្ឌ SerieA បាន ២២ប្រកួតហើយ។

៣.Federico Valverde(La Liga)

ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយរបស់ក្លិប Real Madrid វ័យ ២១ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ នៅរដូវកាលនេះ ។រូបគេស្ទើរតែដោះស្រាយបញ្ហាបានមួយចំណេកធំសម្រាប់ តំបន់បម្រើ-ការពារកណ្តាលដោយ ចាប់ដៃគូសហការគ្នាបានល្អបំផុតជាមួយរៀមច្បង Casemiro។

៤.Kai Havertz(Bundesliga)

ខ្សែបម្រើវ័យ២០ ឆ្នាំ សញ្ជាតិអាឡឺម៉ង់របស់ក្រុមBayer Leverkusen បច្ចុប្បន្នជាកីឡាករម្នាក់ក្នុងចំណោមខ្សែបំរើ ដែល មានការចាប់អារម្មណ៍បំផុតនៅលើទីផ្សារទិញដូរកីឡាករពីសំណាក់ក្លឹបMan.United ,Liverpool និង Bayern Munich ។Havertz រកបាន ៥គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី២លើកក្នុងការបង្ហាញខ្លួននៅរដូវកាលនេះ ។

៥.Frenkie de Jong(La Liga)

អតីតខ្សែបម្រើក្រុមAjax រូបនេះបានបង្ហាញទម្រេង់លេងល្អបំផុត នៅរដូវកាល២០១៨-២០១៩ ក្រោយជួយអោយAjax ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League មុនពេលផ្ទេរមកBarcelona រដូវកាល ២០១៩-២០២០នេះ។ បច្ចុប្បន្នទោះបីជាមិនទាន់សម្របខ្លួន បានល្អបំផុតជាមួយក្លឹបថ្មី តែខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ រកបាន២គ្រាប់ និង Assist បាន១គ្រាប់ផងដែរ។

ប្រភព៖ Foxstarasia