អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho បាន​បង្ហាញ​នូវ​ម៉ូដ​សក់​ថ្មី ដោយ​មាន​លក្ខណៈ​ត្រងោល​តែ​ម្ដង​។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​បាន​ប្រាប់​សារព័ត៌មាន​ Sky Sports ថា លោក​ចង់​មាន​ម៉ូដ​សក់​ថ្មី តែ​លោក​បាន​លង់លក់​នៅ​លើ​កៅអី​ជាង​កាត់សក់។

លោក Jose Mourinho បាន​លើក​ឡើង​ថា៖ ” ពេល​ខ្លះ​ខ្ញុំ​ចង់​ឲ្យ​មាន​អារម្មណ៍​ផ្ទាល់​ទៅ​នឹង​អាកាសធាតុ​ត្រជាក់ ហើយ​ខ្ញុំ​ចង់​ដូរ​ម៉ូដ​សក់​បន្តិច​ ប៉ុន្តែ​នេះ​ជា​រឿង​មួយ​ផ្សេង​ទៀតដែលខ្ញុំគិត ” ។

លោក Morinho ​បាន​បន្តទៀត​ថា៖ ” ខ្ញុំ​បាន​ដេក​លក់​ ក្នុងពេល​កាត់​សក់ ហើយ​ពេល​ភ្ញាក់​ឡើង​វា​មើលទៅ​អាក្រក់​ពេក ខ្ញុំ​ក៏​ប្រាប់​ជាង​ឲ្យ​ឈូស​ដាក់​លេខ ១ តែ​ម្ដង​។ សង្ឃឹម​ថា វា​នឹង​ដុះ​ស្អាត​ឡើង​វិញហើយស្អាតជាងសក់មុន ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Jose Mourinho ដែលជាអ្នក​ចាត់ការ​ក្លឹប Tottenham​ នៅ​ពេល​នេះ​ដែរ​ កំពុង​តែ​សម្រាក​វិស្សមកាល​រដូវ​រងា ដោយ​ Spurs នឹង​ចូល​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ដោយ​នឹង​ត្រូវ​ប៉ះ​ជាមួយ Aston Villa៕

ទស្សនាវិដេអូរបស់អ្នកចាត់ការលោក Jose Morinho ខាងក្រោមនេះ: