ក្រុមបិសាចក្រហម Manchester United ប្តេជ្ញាថានឹងប្រជែងឈ្នះ Chelsea ដើម្បីចុះហត្ថលេខាខ្សែប្រយុទ្ធស្លាបវ័យក្មេង Jadon Sancho ពីក្លឹបយក្សអាឡឺម៉ង់ Borussia Dortmund នៅតម្លៃថ្លៃគួរសមប្រមាណជា ១២០លានផោន ខណៈដែលក្រុមយក្សអាឡឺម៉ង់ និងអាចលក់តារាឆ្នើមអង់គ្លេសរូបនេះក្នុងតម្លៃសមរម្យនៅរដូវក្តៅ ប្រសិនមានសំណើរពីសំណាក់ក្លឹបយក្ស ២នៅ Premier League ខាងលើនេះ។

ក្រុមតោខៀវ Chelsea ក៏បានសម្តែងការចាប់អារម្មណ៏ចង់ កីឡាករវ័យ ១៩ឆ្នាំរូបនេះ ស្របពេលកីឡាករជើងចាស់គឺខ្សែបម្រើ Pedro និង Willian អាចចាកចេញពី Stamford Bridge នៅរដូវក្តៅនេះ។

លោក Ed Woodward អនុប្រធាននាយកប្រតិបត្តិនិងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាករ បានបញ្ជាក់យ៉ាងច្បាស់ថាក្លឹប បានត្រៀមចំណាយដ៏ច្រើននៅរដូវក្តៅនេះហើយ Sancho គឺជាគោលដៅសំខាន់មួយរបស់ពួកគេម្នាក់បន្ថែមទៀត បន្ទាប់ពីនាំយកខ្សែបម្រើ Bruno Fernandes មករួមក្រុមរួចមក។

អតីតកីឡាករយុវជនថ្នាលក្លឹបមេឃខៀវ Sancho បានស៊ុតបាល់បញ្ចូលទី ១២គ្រាប់និង Assist ១៣ដងនៅរដូវកាលនេះ និងជាកីឡាករដ៏លេចធ្លោម្នាក់នៅលីកកំពូលអឺរ៉ុប និង ក្របខណ្ឌ Bundesliga អាឡឺម៉ង់នាពេលនេះ។

ប្រភព៖ Google