វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Ronaldo Luis Nazario De Lima បានរំលឹកពីអតីតកាលដែលបានសម្រេចចិត្តចាកចេញពីក្លឹប Barcelona ក្រោយចូលរួមបានត្រឹម ១រដូវកាល(១៩៩៦ -១៩៩៧)បន្ទាប់ពី ផ្លាស់មក ពីក្លឹប PSV ក្នុងតម្លៃ ១៦លានយូរ៉ូ។ ម្ចាស់ជ័យលាភី World Cup ២សម័យរូបនេះសម្រេចផ្ទេរទៅ ក្លឹបយក្សអ៊ីតាលី Inter Milan ក្នុងតម្លៃ ២៨លានយូរ៉ូ និងប្រកបអាជីពនៅទីនោះរយៈពេលជិត ៥រដូវកាល(១៩៩៧-២០០២)។

យ៉ាងណាមិញ កីឡាករដែលបានស៊ុតបញ្ចូលទី២គ្រាប់អោយប្រេស៊ីលលើកពាន World Cup លើកចុងក្រោយ នៅឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំរូបនេះ បានសម្រេចផ្ទេរទៅលេងនៅក្លឹបយក្សអេស្បាញគឺ Real Madrid នៅឆ្នាំ២០០២ ក្នុងតម្លៃ ៤៥លានយូរ៉ូនិងស្នាក់នៅទីនោះចន្លោះឆ្នាំ(២០០២-២០០៧) មុនពេលផ្ទេរទៅក្លឹប AC.Milan នៅចុងឆ្នាំដដែលនោះ មុនពេលផ្លាស់ទៅលេងនៅក្លឹបនាប្រទេសកំណើរគឺ Corinthians នៅឆ្នាំ ២០០៩ និងបានចូលនិវត្តន៏នៅខែកុម្ភៈ ឆ្នាំ២០១១។

បច្ចុប្បន្នក្នុងនាមម្ចាស់ភាគហ៊ុនធំកំពុងកាន់កាប់ក្លឹប Valladolid Ronaldo តាំងពីឆ្នាំ២០១៨ Ronaldo បានរំលឹកពីហេតុផលដែលចាកចេញពី Barcelona ថាៈ ខ្ញុំចង់តកុងត្រាបន្តជាមួយ Barcelona បន្ទាប់ពីចប់រដូវកាល ១៩៩៦-១៩៩៧ មុនពេលចាកចេញទៅមាតុភូមិ ប្រេស៊ីលសម្រាកវិស្សមកាល។ បន្ទាប់មកពួកគេបានទូរស័ព្ទមកខ្ញុំ ៥ថ្ងៃក្រោយមកដើម្បីប្រាប់ខ្ញុំថាការពន្យារពេលមិនអាចកើតឡើងបានទេ។

ដូច្នេះខ្ញុំក៏សម្រេចចិត្តចាកចេញពី Camp Nou ទៅទឹកដី San Siro។ រឿងមួយទៀតដែលខ្ញុំសម្រេចជ្រើសរើស Real Madrid គឺមានការណែនាំចង្អុលបង្ហាញពីមិត្តរួមជាតិ Roberto Carlos ដែលមានវត្តមាននៅ Santiago Bernabeu ស្រាប់។ ការពិតអ្វីៗគឹល្អនិងលើសការរំពឹងទុក និងជាក្លឹបដែលមានវិសាលភាពធំធេងមិននឹកស្មានពេលដែលខ្ញុំបានចូលរួមជាមួយអធិរាជស Real Madrid នាពេលនោះ។

ប្រភព៖ Foxstarasia