Pep Guardiola ទទួលស្គាល់ថារូបលោកមិនដែលគិត និងយល់ថាខ្លួនឯងជាអ្នកចាត់ការទូទៅដែលល្អបំផុតនោះទេបើទោះបីជាកន្លងមករូបលោកត្រូវបានមជ្ឈដ្ឋានបាល់ទាត់ ចាត់ទុកថាជាគ្រូបង្វឹកទទួលបានជោគជ័យបំផុត លើពិភពលោកសម្រាប់ក្លឹបបាល់ទាត់អាជីពរយៈពេល ១៥ឆ្នាំចុងក្រោយនេះពោលគឺលីកកំពូល ៨ដងជាមួយក្លឹបលីកកំពូលអឺរ៉ុប ៣ស្ថាប័នផ្សេងគ្នារួមបញ្ចូលពាន UEFA Champion League ២ដងជាមួយ Barcelona។

ទោះបីជាយ៉ាងនេះក្តីសម្រាប់រដូវកាល ២០១៩-២០២០ នេះឪកាសការពារតំណែងជើងឯក Premier League បានឃ្លាតឆ្ងាយទៅហើយ ខណៈហង្សក្រហម Liverpool មានគម្លាត ២២ពិន្ទុគិតត្រឹមសប្តាហ៏ទី២៥។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ ដែលចាប់អាជីពដំបូងជាមួយក្លឹបនៅតំបន់កាតាឡាន់ជាមួយក្រុមអ្នកមានបុណ្យ Barcelona និងបន្តជោគជ័យជាមួយ Bayern Munich និងចុងក្រោយកំពុងគ្រប់គ្រង Manchester City។

យ៉ាងណាមិញលោក Guardiola បានផ្តល់បទសម្ភាសន៏មុនជំនួបប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ Champion League ជាមួយ Real Madrid នៅថ្ងៃទី២៦ ខែកុម្ភៈនាកីឡាដ្ឋាន Santiago Bernabeu ថាៈ ខ្ញុំចង់ឈ្នះ Champions League ជាលើកទី៣ ជាមួយក្រុម Man.City ដែលជាក្តីសុបិន្តរបស់ខ្ញុំ។

ប្រភព៖ Goal