លោក Jurgen Klopp បានប្រាប់អោយដឹងថាៈ វាជាដំណើរឆ្ពោះទៅមុខយ៉ាងល្អរបស់ក្រុមហង្សក្រហម Liverpool ដើម្បី​ឈ្នះជើង​ឯក​លីកកំពូលអង់គ្លេសជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំ។

ការលើកឡើងដូច្នេះ គឺបន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុមម្ចាស់ផ្ទះNorwich បើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ភ្ញៀវ Liverpool កាលពីយប់ថ្ងៃសៅរ៏ទី ១៥ កុម្ភៈ ២០២០ ម្សិល​មិញ ។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ដែលចូលលេងជាកីឡាករបម្រុងរកគ្រាប់បាល់​ជ័យ​ជម្នះ​នៅ​នាទី​ទី៧៨​អោយក្រុមភ្ញៀវ ពោលគឺនៅ​សល់ ១២ នាទីនិងបញ្ចប់ការប្រកួត បន្ទាប់ពីការបញ្ចូនបាល់ពីចំងាយរបស់កីឡាករ អន្តរជាតិអង់គ្លេស Jordan Henderson ។

ជ័យជំនះសប្តាហ៏ទី២៦នេះវាមានន័យថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Klopp ត្រូវការការឈ្នះតែប្រាំដងទៀតប៉ុុណ្ណោះ​ពីការ ប្រកួតដែល​នៅសល់របស់ពួកគេដើម្បីការលើកពានពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងរបស់ពួកគេខណៈ ដែលគិតត្រឹមសប្តាហ៏ទី២៦ថ្ងៃអាទិត្យទី១៦ កុម្ភៈ ២០២០ នេះ Liverpoolមានគម្លាតពីក្រុមការពារតំណែងជើងឯក ២៥ ពិន្ទុManchester City ៕

ប្រភព:BBC