ក្រុមម្ចាស់ផ្ទះ​ Barcelona បានតាមស្មើពិន្ទុក្រុមកំពូលតារាង La Liga ដោយក្រុម Real Madrid បន្ទាប់ពីបានទទួលជ័យជម្នះយ៉ាងប្រផិត​ប្រផើយ​លើក្រុមភ្ញៀវ Getafe ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី២៤ កាលពីយប់ថ្ងៃសៅរ៏ទី ១៥ កុម្ភៈ ២០២០ ម្សិល​មិញនេះ។

កីឡាករ Allan Nyom បានជួួអោយក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ Getafe រកបានគ្រាប់បាល់នាំមុខ​តែត្រូវ បានច្រានចោលដោយវីដេអូ​ជំនួយការអាជ្ញាកណ្តាលវីដេអូសម្រាប់ការប្រព្រឹត្តកំហុសទៅលើ Samuel Umtiti ។

ទីបំផុតខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានវាយបំបែកពងមាន់ក្រោយការបញ្ជូនបាល់យ៉ាងល្អរបស់ Lionel Messi ហើយ Sergi Roberto រកបានគ្រាប់ទី ២ ពីការបញ្ជូនបាល់របស់ Junior Firpo មុនបញ្ចប់តង់ទី១ ។

យ៉ាងណាមិញគ្រាប់បាល់វាយបករបស់ Angel Rodriguez បានជួយអោយGetafe ទទួលបានបាល់តាមពីក្រោយ១​គ្រាប់វិញ នៅតង់ទី២​ប៉ុន្តែមិនអាចជួយស្រោចស្រង់ស្ថានការណ៏បាននោះទេ។បញ្ចប់ការប្រកួតBarcelona ២:១ Getafe។

ការប្រកួតនេះគឺជាលើកទី៤ហើយសម្រាប់ Messi ដែលមិនអាចរកគ្រាប់បាល់បញ្ចូលទីបានក្នុងការបង្ហាញខ្លួន បួនលើកចុងក្រោយ​ជាប់ៗគ្នានិងជាល់ើកដំបូងគិតចាប់តាំងពីខែតុលាឆ្នាំ ២០១៣ ដល់ខែមករាឆ្នាំ ២០១៤បន្ទាប់ពីរូបគេរកបានគ្រាប់បាល់​៦គ្រាប់​ក្នុងការប្រកួត៦លើកជាប់គ្នាយ៉ាងណាក៏ដោយ ។

ក្រុមអធិរាជស Real Madrid អាចបង្កើតការនាំមុខ ៣ ពិន្ទុរបស់ពួកគេ​ឡើង​​វិញ​​នៅថ្ងៃអាទិត្យនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះនិងប្រសិនជាអាចផ្តួលក្រុម ភ្ញៀវCelta Vigoបាននោះ៕

ប្រភព:BBC