បន្ទាប់ពីជ័យជំនះដ៏ប្រផិតប្រផើយរបស់ Barcelona លើក្រុម Getafe នៅក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៏ ខ្សែ ប្រយុទ្ធ Antoine Griezmann បានបើកចំហរពីទំនាក់ទំនងជាមួយ Lionel Messi មានភាពល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធ At.Madrid សញ្ជាតិបារាំង រូបនេះមានឪកាសស៊ុតបាល់បញ្ចូលទី បន្ទាប់ពី Lionel Messi បានចែកបាល់អោយរូបគេយ៉ាងល្អដើម្បីបន្តឪកាសការពារតំណែងជើងឯក La Liga ជាមួយ Real Madrid បន្តទៀត។

ប្រធានក្រុមដែលបានដឹកនាំបារាំងឈ្នះពាន FIFA World Cup ២០១៨ រូបនេះបន្តថា ទំនាក់ទំនងរបស់ខ្លួន ជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល វាក៏នឹងធ្វើអោយទម្រង់លេងរបស់ខ្លួនមានការស៊ីសង្វាក់គ្នា និងយល់ចិត្តគ្នាជាងពេលមុនៗដើម្បីជួយក្រុមបានច្រើនក្រោយការ ឮមកដល់ទឹកដី Camp Nou ៧ខែហើយ រូបគេតែងរៀនសូត្រពីគ្នាទៅវិញទៅមក។

អតីតខ្សែប្រយុទ្ធក្រុម Real Sociedad វ័យ ២៨ ឆ្នាំរូបនេះបានបញ្ជាក់ជាចុងក្រោយថា: ខ្ញុំពិតជារីករាយណាស់គ្រួសារខ្ញុំក៏ដូចគ្នាផងដែរសម្រាប់បរិយាកាសនៅទីនេះ។

ប្រភព៖ Foxstarasia