មុនចាប់ផ្តើមវគ្គជម្រុះ១៦ក្រុមចុងក្រោយពានរង្វាន់ក្របខ័ណ្ឌ Champions League រដូវកាលនេះមិនទាន់បាន ប៉ុន្តែហង្សក្រហម Liverpool បានកក់កៅអីសម្រាប់ការប្រកួតនៅរដូវកាលក្រោយ (២០២០-២០២១)នេះ។

បរាជ័យរបស់ម្ចាស់ផ្ទះតោខៀវ Chelsea ក្រោមថ្វីជើងបិសាចក្រហម Man. Utd កាលពីរាត្រីថ្ងៃចន្ទនេះមានន័យថាក្រុមកំពុងឈរលើកំពូលតារាង Premier League គឺ Liverpoolមានសុវត្ថិភាព ១០០ភាគរយនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤សម្រាប់រដូវកាល(២០១៩-២០២០)នេះ។

បច្ចុប្បន្នក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp មាន ៣៦ ពិន្ទុលើសក្រុមលេខ ៥ Tottenham ដែលនៅសល់ ១២ ប្រកួតទៀតនិងបញ្ចប់រដូវកាល។

ប្រភព៖ BBC